លោក Andre Villas-Boas បានរងនូវការខកចិត្តក្នុងការវិលត្រឡប់ទៅគ្រប់គ្រងបាល់ទាត់វិញនៅថ្ងៃសៅរ៍ Villas-Boas ក្រោយទទួលភារកិច្ចដឹកនាំក្លឹប Marseille បន្ទាប់ពីការចាកចេញរបស់អតីតគ្រូបង្វឹកលោក Rudi Garcia បន្ទាប់ពីក្រុម Olympic Marseille បានចាញ់ក្រុមម្ចាស់ផ្ទះ Reims ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Ligue ១ រដូវកាលថ្មី២០១៩-២០២០របស់ពួកគេ។
អតីតគ្រូបង្វឹកក្រុម Porto, Chelsea និង Tottenham បានចូលមកកាន់តួនាទីគ្រូបង្គោលដើម្បីបង្វឹកលើកដំបូងចាប់តាំងពីការចាកចេញ ពីក្រុម Shanghai SIPG ក្នុងឆ្នាំ ២០១៧ ។ គ្រាប់បាល់២គ្រាប់នៅតង់ទី ២ ពីសំណាក់កីឡាករ Boulaye Dia និង Suk Hyun-jun បានផ្តួលក្រុម Marseille នៅកីឡាដ្ឋាន Velodrome កាលពីថ្ងៃសៅរ៏ទី១០សីហា ២០១៩ម្សិលមិញនេះ។