បន្ទាប់ពីក្លិបមិនបានផ្តល់កិច្ច​សន្យា​ថ្មី Danny Welbeck បានបញ្ចប់ការផ្លាស់ទៅកាន់ក្លិប Watford ក្រោយ​ ចាកចេញពីក្រុម Arsenal នៅចុងបញ្ចប់នៃរដូវកាល ២០១៨-២០១៩នេះ។ អតីត​ខ្សែ​ប្រយុទ្ធក្រុម Manchester United រូបនេះបានផ្លាស់ពី Old Trafford មកចូលរួមនៅកីឡាដ្ឋាន Emirate Stadium កាលពីឆ្នាំ ២០១៤។

​Everton និង Newcastle United ក៏បានបង្ហាញពី​ចេតនា​ចាប់​អារម្មណ៏​ចង់បានកីឡា​ករ​អន្តរជាតិអង់គ្លេស​ម្នាក់នេះដែរ​​​ប៉ុន្តែ​​ទីបំផុតក្រុម Watford បានបញ្ជាក់ពីការមកដល់របស់ Welbeck​ ជា​ផ្លូវ​​ការណ៏​នៅលើ​បណ្តាញ​ទំនាក់​ទំនង​សង្គម Twitter ។

Welbeck កីឡាករវ័យ ២៨ ឆ្នាំរូបនេះអាចនិងផ្លាស់មករួមក្រុមជាមួយខ្សែបម្រើស្លាបរបស់ Rennes គឺ Ismaila Sarr ខណៈ Watford កំពុងពិភាក្សា ជុំវិញកិច្ចព្រមព្រៀងផ្ទេរលើតំលៃកំណត់ត្រារបស់ក្លិប។