យោ​ងទៅតាមសារព័ត៌មាន The Athletic ខ្សែប្រយុទ្ធស្លាបឆ្វេង Leroy Sane បានប្រាប់មិត្តរួមក្រុម​ថារូបគេ ចង់ចាកចេញពីក្លឹប Manchester City ស្របពេលរូបគេកំពុងមានការចាប់​អារម្មណ៏ចង់បាន យ៉ាង​ខ្លាំង​ពីក្លឹប Bayern Munich ។

កីឡាករអន្តរជាតិអាឡឺម៉ង់វ័យ ២៣ ឆ្នាំរូបនេះធ្លាប់ត្រូវបានម្ចាស់ជើងឯក Bundesliga គឺ Bayern Munich ដេញថ្លៃម្តងរួចមកហើយប៉ុន្តែក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះកំពុងតែទាមទារ​នៅទឹកប្រាក់ចំនួន ១៣៥ លានផោនពីក្រុម Bayern Munich សម្រាប់តម្លៃខ្លួនរបស់ Sane ។

គ្រូបង្វឹក Bayern Munich លោក Niko Kovac មានជំនឿចិត្តនិងកំពុងព្យាយាមចរចារ ធ្វើកិច្ចព្រមព្រៀងជាមួយ ក្រុមមេឃខៀវ Man City ខណៈលោកបានអោយដឹងថាៈ យើងបានចូលរួមនិងមានទំនាក់ទំនង​យ៉ាងស្អិតរមួត ។ ខ្ញុំមានទំនុកចិត្តនិងសន្មត់ថាយើងនឹងចុះហត្ថលេខា យកគាត់មករួមក្រុមបាន ។