សមាជិកជ័យលាភីក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ពីរសម័យកាលនិងជាអតីតខ្សែបម្រើ AC Mlian លោក Gennaro Gattuso បានក្លាយជាបេក្ខជនឈានមុខគេដើម្បីក្លាយជាអ្នកចាត់ការទូទៅដំបូងរបស់ ក្រុម Inter Miami ដែលមានម្ចាស់ក្លឹបគឺជាអតីតខ្សែបម្រើស្លាប David Beckham កំពុងសម្លឹងឃើញឪកាសនាំយក អតីត​មិត្ត​រួមក្រុមរបស់គាត់ម​កដឹកនាំក្លឹបដែលនិងមានវត្តមានលេងនៅលីកកំពូលអាមេរិក Major League Soccer នៅឆ្នាំ២០២០ខាងមុខនេះ។

លោក Gattuso បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម AC Milan បន្ទាប់ពីខកខានមិន​បានជួយ​ក្រុម​ចូលរួម វគ្គជម្រុះ Champions League រដូវកាលថ្មីនេះ ។ ក្លឹប Inter Miami ដែលមានមូលដ្ឋាន​នៅទីក្រុង ​Miami កំពុង ស្វែងរកអ្នកចាត់ការទូទៅម្នាក់ដើម្បីដឹកនាំក្រុមមុនពេលលេងការប្រកួតដំបូងរបស់ពួកគេចាប់ផ្តើមនៅខែមីនាឆ្នាំក្រោយ។

Beckham និង Gattuso ធ្លាប់ជាមិត្តរួមក្រុម AC.Milan នៅប្រទេសអ៊ីតាលីចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ អំឡុងពេលដែលតារាអង់គ្លេសរូបនេះ​ចាកចេញពីក្រុមអធិរាជស RealMadrid។