បន្ទាប់ពីរបូតគ្រាប់បាល់ ៦ គ្រាប់នៅ ២ ប្រកួតចុងក្រោយក្នុងជំនួបមិត្តភាពមុនបើករដូវកាលនេះគ្រូ​បង្វឹក​Chelseaលោក Frank Lampard បាន​សារ​ភាពថាលោកមានការព្រួយបារម្មណ៏ខ្លាំងបំផុតចំពោះ​ភាព​កំសោយ​​និង​ការឆក់ល្វែងនៅតំបន់ខ្សែការពារ។

Lampardអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានប្រាប់អោយដឹងថាៈ ខ្ញុំព្រួយបារម្មណ៏ ពិតមែនពី​ព្រោះ​យើងមិន​ចង់អោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីសូម្បី១គ្រាប់។ខ្ញុំកំពុងព្យាយាមធ្វើឱ្យមាន​ភាពវិជ្ជមាន​កើត​មាន​ឡើងសម្រាប់ក្រុម។ យើងបានទស្សនាវីដេអូការប្រកួតកន្លងមក​ដើម្បីកែប្រែកំហុស ហើយព្យាយាមមិន​អោយ​មានកំហុសដូចនោះទៀត។

ក្រុមតោខៀវ Chelsea និងត្រូវជួបប្រកួតជាមួយបិសាចក្រហម Manchester United នៅ១០ ថ្ងៃ​ខាងមុខនេះ​និងជាការប្រកួតបើកឆាក English Premier League (២០១៩-២០២០) បន្ទាប់ពី ការប្រកួតមិត្តភាពជាមួយ​ក្រុម Borussia Mönchengladbach ដែលនិងធ្វើឡើងនៅចុង សប្តាហ៍នេះ។ អ្នកចាត់ការទូទៅសញ្ជាតិ​អង់​គ្លេស​Lampard មិន អាចនាំយកកីឡាករចំណូលថ្មីមករួមក្រុម បានទេដោយសារបច្ចុប្បន្នក្លឹបកំពុង​ជាប់​បម្រាម​​ផ្ទេរ​​កីឡាករ ដូច្នេះ អតីតគ្រូបង្វឹកDerbyCountryរូបនេះនឹងត្រូវធ្វើការរួមគ្នាជាមួយកីឡាករដែលមាន​ស្រាប់ពេញមួយ​រដូវ​កាល។