បន្ទាប់ពីរបូតគ្រាប់បាល់ ៦ គ្រាប់នៅ ២ ប្រកួតចុងក្រោយក្នុងជំនួបមិត្តភាពមុនបើករដូវកាលនេះគ្រូបង្វឹកChelseaលោក Frank Lampard បានសារភាពថាលោកមានការព្រួយបារម្មណ៏ខ្លាំងបំផុតចំពោះភាពកំសោយនិងការឆក់ល្វែងនៅតំបន់ខ្សែការពារ។
Lampardអតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានប្រាប់អោយដឹងថាៈ ខ្ញុំព្រួយបារម្មណ៏ ពិតមែនពីព្រោះយើងមិនចង់អោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីសូម្បី១គ្រាប់។ខ្ញុំកំពុងព្យាយាមធ្វើឱ្យមានភាពវិជ្ជមានកើតមានឡើងសម្រាប់ក្រុម។ យើងបានទស្សនាវីដេអូការប្រកួតកន្លងមកដើម្បីកែប្រែកំហុស ហើយព្យាយាមមិនអោយមានកំហុសដូចនោះទៀត។
ក្រុមតោខៀវ Chelsea និងត្រូវជួបប្រកួតជាមួយបិសាចក្រហម Manchester United នៅ១០ ថ្ងៃខាងមុខនេះនិងជាការប្រកួតបើកឆាក English Premier League (២០១៩-២០២០) បន្ទាប់ពី ការប្រកួតមិត្តភាពជាមួយក្រុម Borussia Mönchengladbach ដែលនិងធ្វើឡើងនៅចុង សប្តាហ៍នេះ។ អ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសLampard មិន អាចនាំយកកីឡាករចំណូលថ្មីមករួមក្រុម បានទេដោយសារបច្ចុប្បន្នក្លឹបកំពុងជាប់បម្រាមផ្ទេរកីឡាករ ដូច្នេះ អតីតគ្រូបង្វឹកDerbyCountryរូបនេះនឹងត្រូវធ្វើការរួមគ្នាជាមួយកីឡាករដែលមានស្រាប់ពេញមួយរដូវកាល។