ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United នឹងត្រូវអវត្តមានរយៈពេល ៥ ខែបន្ទាប់ពីបានចូលធ្វើការវះកាត់បន្ទាប់ពីរងរបួសសរសៃពួរជង្គង់នៅកំលុងការប្រកួតមុនបើករដូវកាលជាមួយ Tottenham នៅក្រុងសៀងហៃប្រទេសចិន។
គ្រូបង្វឹកMan.Unitedលោក Solskjaer បានបង្ហាញប្រាប់ពីស្ថានភាពរបួសរបស់ខ្សែការពារកណ្តាលក្រុម Man Unitedកីឡាករអន្តរជាតិកូឌីវ័របន្ទាប់ពីបានយកឈ្នះ ១-០ កាលពីរាត្រីថ្ងៃអង្គារលើក្រុម Kristiansund ដែលមានមូលដ្ឋាននៅទី ក្រុងOslo ជាទីក្រុងកំណើតរបស់លោក ។ អ្នកចាត់ការទូទៅសញ្ជាតិន័រវេរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថារបួសរបស់Bailly អាចនិងអូសបន្លាយធ្វើការសម្រាកនិងព្យាបាលរហូតដល់ទៅ៥ខែឯណោះ។
ឈរលើបញ្ហារបួសរបស់ខ្សែការពារBailly បានជម្រុញអោយលោក Solskjaer បង្កើនការចង់បានខ្សែការពារ Harry Maguire ដើម្បីមានឪកាសផ្ទេរមកជួយក្រុមទាន់ពេលមុនរដូវកាលថ្មីចាប់ផ្តើមនៅសប្តាហ៏ក្រោយ ស្របពេលបិសាចក្រហមបានបើកការចរចារលើករណីខ្សែប្រយុទ្ធRomelu Lukaku ខណៈJuventus ត្រៀមផ្តល់មកវិញនៅខ្សែប្រយុទ្ធ Paulo Dybala ជាថ្នូរ។