ក្លឹបFC Andorra ដែលជាកម្មសិទ្ធិរបស់ខ្សែការពារ Gerard Pique ក្រុមបាសេឡូណាបានចំណាយប្រាក់ចំនួន ៤៥២.០២២ អឺរ៉ូ (៤១១,០០០ ផោន) ដើម្បីបំពេញលក្ខណ្ឌឡើងមកលេង នៅលីកលំដាប់ទីបីនៃក្របខណ្ឌ​បាល់​ទាត់​ប្រទេសអេស្ប៉ាញ។

ក្លឹបដែលត្រូវបានទិញដោយភាគហ៊ុនរបស់Pique Kosmo Group កាលពីខែធ្នូឆ្នាំមុននិងមានកៅអីឡើង​មកលេង​នៅលីក​លំដាប់ទី៤ កាល​ពីរដូវកាលមុនប៉ុន្តែពេលនេះបានPromote ឡើងមកលេងជំនួសក្លឹប Reus ក្រោយត្រូវបាន​កាត់​ចេញ​ដោយសារ​បញ្ហាវិបត្តិហិរញ្ញវត្ថុ។ ក្លឹប Zamora, Jaen, Intercity និង Linares ក៏មានចំណាប់​អារម្មណ៍​ចង់​ជំនួស​កន្លែង​របស់​ក្លឹប Reus ផងដែរ។

FC Andorra បង្កើតឡើងក្នុងឆ្នាំ ១៩៤២ លេងក្នុងលីកដំបូងបំផុតចាប់តាំងពីឆ្នាំ ១៩៤៨ ។ នៅពេលក្រុមហ៊ុន​Kosmo Group ធ្វើការវិនិយោគនិងចូលមក ​ទទួល​បន្ទុក​​គ្រប់គ្រងក្លឹបរួចមកពួកគេបាន តស៊ូដោះស្រាយបញ្ហា បំណុលនៅក្នុងក្របខ័ណ្ឌលំដាប់ថ្នាក់ទី ៥ នៃតំបន់ Primera Catalana មានមួយពិន្ទុពីកន្លែង​កាត់​ចោល​និង ១៧ ពិន្ទុនៅពីក្រោយកំពូលតារាង។ ប្រាក់ថ្លៃឈ្នួលដែលបានបង់​ដោយAndorra គឺជាតម្រូវការរបស់សហព័ន្ធ​បាល់​ទាត់​​រាជាណាចក្រអេស្ប៉ាញ (RFEF) ។