Daniel Maldini បានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនចូលលេងក្នុងឯកសណ្ឋានអាសឆ្នូតក្រហមនិងពាក់ស្លាកលេខ៩៨ក្នុងជំនួបក្នុងការប្រកួតកាលពីថ្ងៃអង្គារប្រឆាំងនឹងម្ចាស់ជើងឯកអាល្លឺម៉ង់នៅសប្តាហ៍នេះក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល(Pre-season) ។
ក្រោមការដឹកនាំរបស់លោក Marco Giampaolo ដោយដើរតាមគន្លងឪពុកគឺអតីតខ្សែការពារ Paolo Maldini និងជីតារបស់គេ Cesar Maldini ដែលធ្លាប់លេងអោយក្រុមយក្សអ៊ីតាលីជាច្រើនឆ្នាំកន្លងមក។ Daniel កីឡាករវ័យ ១៧ ឆ្នាំរូបនេះបានចូលលេងមួយម៉ោងមុនពេលប្តូរជំនួសដោយកីឡាករលោក Patrick Cutrone បានក្លាយជាកីឡាករទី ៣សម្រាប់ត្រកូល Maldini ដ៏ល្បីល្បាញក្រោយពេលឪពុករបស់គេបង្ហាញខ្លួនក្នុងក្លឹបបាល់ទាត់អាជីពក្នុងនាមយុវជនកាលពី៣៤ ឆ្នាំកន្លងមកនេះ ។
ប៉ុន្តែមិនបានលេងក្នុងតំណែង ដូចឪពុកនិងជីតារបស់គាត់ទេ Daniel លេងក្នុងតួនាទី ជាខ្សែបម្រើ-ប្រយុទ្ធម្នាក់ដែលចូលចិត្តបង្កើតឪកាសវាយឆ្មក់ លើខ្សែការពារជាមួយការប្រើប្រាស់ ល្បឿនលឿននិងល្បិចកលដែល ជាសមត្ថភាពលេចធ្លោរបស់រូបគេ។ ឪពុករបស់គាត់ (Paolo Maldini) ត្រូវបានបោះឆ្នោតជាអ្នកការពារដ៏ល្អបំផុត នៅក្នុងការស្ទង់មតិរបស់ គេហទំព័រ SPORTbible ដែលបានឈ្នះសម្លេងរហូតដល់ទៅ ៦០ ភាគរយនៃការបោះឆ្នោត។
ប្រភព:Sportbible
កីឡាករ Daniel Maldini បានបង្ហាញខ្លួនអោយ AC.Milan និងពាក់ស្លាកលេខ៩៨
អត្ថបទទាក់ទង