លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Manchester United បានរំលឹកឡើងវិញចំពោះលោក Ed Woodward នូវគោលបំណងរបស់ខ្លួនដើម្បីចុះហត្ថលេខានាំយកខ្សែការពារ Harry Maguire ពី Leicester City មករួមក្រុម។ ក្រុមបិសាចក្រហមបានបរាជ័យក្នុងការដេញថ្លៃសម្រាប់កីឡាករវ័យ ២៦ឆ្នាំនៅរដូវក្តៅនេះបើទោះ បីជាមានពត៌មានបានចុះផ្សាយកាលពីសប្តាហ៍មុនថាក្លឹបទាំងពីរឈានដល់កិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ៨០លានផោនយ៉ាងណាក្តី។
ការពិត Maguire សម្លឹងឃើញឪកាសផ្ទេរទៅកាន់ទឹកដី Old Trafford ប៉ុន្តែមិនទាន់មានសំណើរផ្ទេរណាមួយបានដាក់មកដល់ដៃក្រុម Leicester City នៅឡើយទេ។ យ៉ាងណាមិញក្លឹបកញ្ជ្រោងខៀវ Leicester មិនមានសម្ពាធហិរញ្ញវត្ថុដែលជាហេតុផលត្រូវលក់ Maguire ទេ ប៉ុន្តែក្រុមចង់បានតម្លៃកំនត់ត្រាពិភពលោកសម្រាប់អតីតខ្សែការពារ Hull City ម្នាក់នេះផងដែរ។
គេហទំព័រ Sky Sports News បានចុះផ្សាយថា លោក Solskjaer បានប្រាប់លោក Woodward ឱ្យពន្លឿន លើដំណើរការកិច្ចព្រមព្រៀងជាបន្ទាន់មួយនេះ ក្រោយពីការរងរបួសរបស់ Eric Bailly ស្របពេលបច្ចុប្បន្នលោក Ed Woodward កំពុងស្នាក់នៅចក្រភពអង់គ្លេសដោយមិនបាន ចូលរួមក្នុងដំណើរទស្សនកិច្ចរបស់ក្លិប(Pre-season ទៅកាន់ ប្រទេសចិនទេខណៈដែលរូបលោកចង់ផ្តោតអារម្មណ៍លើទីផ្សារដោះដូរកីឡាករដើម្បីពង្រឹងក្រុមមុនបើករដូវកាលថ្មីឈានចូលមកដល់នៅខែក្រោយ។
Ole Gunnar Solskjaer ស្នើលោក Ed Woodward ពន្លឿនការនាំយកខ្សែការពារ Maguire
អត្ថបទទាក់ទង