ហង្សក្រហម Liverpool បានធ្វើការវិនិយោគយ៉ាងខ្លាំងឆ្នាំ២០១៨ ដោយចុះហត្ថលេខាខ្សែការពារ Virgil van Dijk, អ្នកចាំទី Alisson, ខ្សែបម្រើ Naby Keita,ខ្សែបម្រើ Fabinho និងខ្សែបម្រើ-ប្រយុទ្ធស្លាប Xherdan Shaqiri។ ប៉ុន្តែនៅមុនរដូវកាលថ្មី ២០១៩-២០២០ នេះក្រុមទើបតែនាំយកខ្សែការពារយុវជនវ័យក្មេង Sepp van den Berg មកពីក្រុម PEC Zwolle តែប៉ុណ្ណោះ។
ខ្សែប្រយុទ្ធ Nicolas Pepe របស់ក្រុម Lille ក៏ត្រូវបានគេរាយការណ៍ថាជាគោលដៅផ្ទេរទៅកាន់កីឡាដ្ឋាន Anfield ខណៈក្រុមសម្លឹងចង់ ពង្រឹងក្រុមបន្ថែមទៀត ក្រោយលើកពានកំពូលទ្វីបអឺរ៉ុប Champions League ជាលើកទី៦ ស្របពេលគ្រូបង្វឹកលោក Klopp បានបង្ហាញមិនទាន់អាចពង្រឹងក្រុមនៅឡើយ។
Klopp បានប្រាប់ទៅ Liverpool Echo ថា: វាមិនងាយស្រួលនោះទេ។ ខ្ញុំបាននិយាយកាលពីឆ្នាំមុនថាការកែលម្អ និងលើកកម្ពស់សមត្ថភាពក្រុម មិនមានភាពងាយស្រួលនៅក្នុងហេតុផលទឹកប្រាក់សមរម្យណាមួយរឺការចំណាយហួសប្រមាណនោះទេៗ ប៉ុន្តែអ្នកអាចធ្វើវាបាន។ តែសូមចាំថាយើងមិនអាចធ្វើបាននោះទេយើងពិតជាអ្នកមានលទ្ធភាព ប៉ុន្តែយើងមិនអាចធ្វើអ្វីដែលក្រុមដទៃកំពុងធ្វើនោះទេ។
គ្រូបង្វឹក Jurgen Klopp ថា: Liverpool មិនចាយលុយធំទិញកីឡាករដូចក្លឹបដទៃកំពុងធ្វើទេ
អត្ថបទទាក់ទង