David De Gea បានសារភាពថាគាត់ចង់ក្លាយជាប្រធានក្រុម Manchester United ជាអចិន្រ្តៃយ៍ បន្ទាប់ពីយល់ព្រមបន្តការកិច្ចសន្យាថ្មីជាមួយក្លឹប។ កីឡាករអន្តរជាតិអេស្បាញវ័យ ២៨ឆ្នាំរូបនេះនឹងក្លាយជាអ្នកចាំទីដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោកក្រោយពីយល់ព្រមកិច្ចសន្យាថ្មីមានតម្លៃពលកម្ម ៣៧៥.000ផោនក្នុងមួយសប្តាហ៍ ជាមួយកិច្ចសន្យា ៦ឆ្នាំដែលនិងមានសុពលភាពរហូតដល់ឆ្នាំ២០២៥។

កិច្ចសន្យាថ្មីរបស់ De Gea នេះត្រូវបានរំពឹងថានិងកើតមាននៅសប្តាហ៍ក្រោយ បន្ទាប់ពីក្លឹប Man Utd បានបញ្ចប់ការប្រកួតត្រៀមបើករដូវកាលនៅតំបន់អាស៊ីលើទឹកដីអូស្រ្តាលីចិននិងសិង្ហបុរី។ គ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងតែថ្លឹងថ្លែងលើសមត្ថភាពអ្នកដែលសក្តិសម និងទទួលបានការតែងតាំងជាប្រធានក្លឹប បន្ទាប់ពីការចាកចេញរបស់អតីតប្រធានក្រុម Antonio Valencia ហើយ De Gea គឺជាបេក្ខភាពម្នាក់ដែលស្ថិតនៅក្នុងការទទួលយកតំណែងនេះ។

អតីតកីឡាករ At.Madrid បានប្រាប់ថាៈ ខ្ញុំធ្លាប់ដឹកនាំក្រុមសម្រាប់ការប្រកួតមួយចំនួន។ វាអស្ចារ្យណាស់ក្នុងការក្លាយជាប្រធានក្រុម Manchester United ខ្ញុំពិតជាសប្បាយចិត្ត ។ វាជារដូវកាលទី៩ របស់ខ្ញុំ។ ផ្អែកលើបទពិសោធន៍ ខ្ញុំចង់បង្ហាញពីទំនួលខុសត្រូវជួយក្រុមនៅលើទីលានហើយព្យាយាមជួយយុវជនឱ្យដឹងពីអ្វីដែល Manchester United កំពុងធ្វើ។