ការប្រកួតមិត្តភាពកំដៅសាច់ដុំនៅទ្វីបអាស៊ីត្រៀមបើករដូវកាលរវាងក្រុមម្ចាស់ជើងឯក SerieA និងមាន់ខ្នាយមាស Tottenham Hot Spur នាប្រទេសសាំងហ្គាពួរកាលពីថ្ងៃទី២១ កក្កដា ២០១៩ បានបញ្ចប់ ក្នុងលទ្ធផល Tottenham ៣:២ Juventus ។
Eric Lamela កីឡាករអន្តរជាតិ អាហ្សង់ទីនបានរកគ្រាប់បាល់នាំមុខសម្រាប់ Spur នៅនាទីទី៣១តង់ទី១ខណៈខ្សែប្រយុទ្ធទើបតែត្រលប់ពី Chelsea ក្នុងលក្ខណ្ឌខ្ចីជើងកីឡាករ Gonzalo Higuain រកបានគ្រាប់បាល់វាយបកតាមស្មើវិញនៅនាទីទី៥៦ ខណៈតារាឆ្នើម Cristiano Ronaldo ត្រឹមតែ ៤នាទីប៉ុណ្ណោះបានបន្ថែមបាន១គ្រាប់នាំមុខនៅនាទីទី៦០។
ប៉ុន្តែកីឡាករ Tanguy Ndombele ដែលត្រូវបាន Tottenham ទិញក្នុងតម្លៃកំណត់ត្រា ៥៣,៨ លានផោន បានបង្ហាញខ្លួន លើកដំបូងសម្រាប់ Spur ហើយក៏បង្កើតឪកាសអោយ ខ្សែប្រយុទ្ធប្រេស៊ីល Lucas Moura រកបានគ្រាប់បាល់តាមស្មើនៅនាទីទី៦៥មុនពេលខ្សែប្រយុទ្ធអង់គ្លេស Harry Kane ស៊ុតបាល់ពីពាក់ កណ្តាលតារាងបញ្ចូលទី Juventus ខណៈអតីតអ្នកចាំទី Wojciech Szczesny របស់ Arsenal មិនអាចជួយសង្គ្រោះបាល់បាន។គួរកត់សម្គាល់ថាកីឡាករសមាជិកថ្មីខ្សែការពារ Matthijs de Ligt របស់ក្រុម Juventus ក៏បាន បង្ហាញវត្តមានក្នុងការប្រកួតនេះផងដែរ។