ក្រុមម្ចាស់ជើងឯក Juventus បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការអនុញ្ញាតិអោយ តារាបាល់ទាត់ប្រេស៊ីល Neymar ចាកចេញប្រសិនមានក្លឹបណាហ៊ានអោយថ្លៃសមរម្យដល់រូបគេ ខណៈពេលដែលក្លឹបដើម Barcelona បានឈានជើងចូលទីផ្សារដោះដូរកីឡាករគោលបំណងដើម្បីនាំយក អតីតកីឡាកររបស់ខ្លួនត្រលប់មកវិញ។

យោងគេហទំព័រ Don Balon បានឱ្យដឹងថា Juventus បានត្រៀមខ្លួនជាស្រេចក្នុងការផ្គូផ្គង Cristiano Ronaldo ត្រូវ ចាប់ដៃគូប្រយុទ្ធជាមួយសិស្សប្អូន Neymar នៅតំបន់ប្រយុទ្ធសម្រាប់រដូវកាលថ្មី ហើយបានផ្តល់មកវិញនៅកីឡាករ Paulo Dybala ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះទៅកាន់ក្លឹបជើងឯក Ligue១ បារាំង PSG។

ប្រភពដដែលបង្ហាញថា PSG បានបង្ហាញចេតនាអនុញ្ញាតឱ្យម្ចាស់ជើងឯក SerieA ចុះហត្ថលេខានាំយក Neymar ជាថ្នូរនិងការបូកបន្ថែមទឹកប្រាក់ ចំនួន ១០០ លានអឺរ៉ូរួមបូករួមជាមួយខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Dybala ដើម្បីចុះហត្ថលេខានំាយក Neymar មករួមក្រុម មុនពេលបើករដូវកាល២០១៩-២០២០នេះ ។

អតីតកីឡាករក្រុម Barcelona លោក Neymar ត្រូវបានមជ្ឈដ្ឋានយល់ឃើញថារូបគេសក្តិសមនិងអាចលេងស៊ីសង្វាក់គ្នាជាមួយខ្សែប្រយុទ្ធស្លាប Ronaldo និង មានឪកាសបង្ហាញសមត្ថភាពបានយ៉ាងទូលំទូលាយនៅតំបន់ប្រយុទ្ធផងដែរ។