ពិតជាមានសំណាងមែនអតិថិជន ១៥នាក់ របស់ AIA រួមនិងបុគ្គលិកមួយចំនួនទៀតមានឱកាសបានទៅមើលក្រុមលំដាប់ពិភពលោក Spurs ប្រកួតជាមួយ Juventus នៃពានរង្វាន់ International Champions Cup ដោយផ្ទាល់ភ្នែកនៅប្រទេសសិង្ហបុរីថ្ងៃនេះ។
ដោយមានការសហការជាយូរមកហើយរវាង AIA និងក្រុមបាល់ទាត់អង់គ្លេស Spurs តែងតែមានកម្មវិធីផ្សេងៗ ទាក់ទងទៅនិងការអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជា។ សកម្មភាពទាំងនោះដូចជា ការបង្កើតជាវគ្គបណ្ដុះបណ្ដាលគ្រូផ្ដល់ការយល់ដឹងពីការចុះបង្ហាត់តាមសហគមន៍ រួមទាំងការផ្ដល់អាហារូបករណ៍ដល់កុមារទៅហ្វឹកហាត់នៅក្រៅប្រទេសជាដើម។ បន្ថែមពីនេះទៀតនោះ AIA និងក្រុមបាល់ទាត់ Spurs តែងតែផ្ដល់នូវបទពិសោធលំដាប់ពិភពលោកគ្រូបង្វឹក កីឡាករ រួមនិងអតិថិជនរបស់ខ្លួន។
លោកស្រី Pauline Teoh តំណាងឲ្យ AIA បានឲ្យដឹងថា រីករាយណាស់ដែលអាចស្វាគមន៍អតិថិជនថ្មី។ សម្រាប់អតិថិជនដែលមានសំណាងទាំង១៥រូបនេះ AIAស្វាគមន៍ពួកគេជាមួយនិងដំណើរកម្សាន្តពិសេសនេះបន្ថែមទៀត ដើម្បីទទួលបាននូវបទពិសោធន៍បាល់ទាត់លំដាប់ពិភពលោក តាមរយៈការចាប់ដៃគូជាមួយ Spurs។ គ្រប់គ្នានៅ AIA សង្ឃឹមថាអតិថិជនទាំង១៥នាក់នេះ នឹងទទួលបានពេលវេលាដ៏អស្ចារ្យនៅប្រទេសសិង្ហបុរី។
សម្រាប់អតិថិជន១៥នាក់ រួមនិងបុគ្គលិករបស់ AIA មួយចំនួនទៀតនេះ ចេញដំណើរពីកម្ពុជានាថ្ងៃនេះហើយ ដើម្បីចូលរួមទស្សនាការប្រកួតពានរង្វាន់ International Champions Cup រវាងក្រុមបាល់ទាត់ Spurs របស់អង់គ្លេស ជាមួយនិង Juventus របស់អ៊ីតាលី ដែលកំពុងធ្វើឡើងនៅប្រទេសសិង្ហបុរី។ ការប្រកួតរវាងក្រុមទាំងពីរខាងលើនេះនេះនឹងចាប់ផ្ដើមពីម៉ោង ៦,៣០នាទីល្ងាចតទៅក្នុងកីឡដ្ឋាន Singapore National Stadium៕
Via: Sabay
អ៊ែមណាស់! ១៥នាក់ពីខ្មែរឈ្នះរង្វាន់ទៅមើល Spurs ប៉ះ Juventus ផ្ទាល់ភ្នែកនៅសិង្ហបុរីថ្ងៃនេះ
អត្ថបទទាក់ទង