Liverpool នឹងធ្វើកិច្ចសន្យាថ្មី ដែលនឹងធ្វើឲ្យ Mo Salah ក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនបំផុតនៅក្របខ័ណ្ឌ Premier League ជាមួយប្រាក់ឈ្នួល ២២,៤ លានផោន (២៨ លានដុល្លារ) ក្នុង១ឆ្នាំ។ នេះបើតាម The Sun។
កីឡាករអេហ្ស៊ីបដែលត្រូវបានគេរាយការណ៍ថា Real Madrid ចាប់អារម្មណ៍ នឹងធ្វើកិច្ចសន្យាថ្មីដោយទទួលបានប្រាក់ឈ្នួលជាង ២,៣ លានដុល្លារក្នុង១ខែ ដែលនឹងអាចវ៉ាឈ្នះ Alexis Sanchez របស់ Manchester United ក្នុងនាមជាកីឡាករដែលទទួលបានប្រាក់ខែច្រើនបំផុត។
ប្រភពខាងលើបន្តថា Salah នឹងបន្តកុងត្រាជាមួយហង្សក្រហមរហូតដល់ឆ្នាំ ២០២៣ ហើយក្រុមជើងឯក Champions League សន្យាថានឹងបន្តកុងត្រាច្រើនឆ្នាំ និង បន្ថែមលុយច្រើនទៀតដល់ Salah។ អតីតខ្សែប្រយុទ្ធ Chelsea និង Roma វ័យ២៧ឆ្នាំរូបនេះ ៥៤គ្រាប់ក្នុងចំណោម៧៤ប្រកួតនៅ Premier League ចាប់តាំងពីចូលរួមតាំងពីឆ្នាំ២០១៧មក៕
Mohamed Salah មានប្រាក់ខែច្រើនបំផុតនៅ Premier League ជាមួយកុងត្រាថ្មី
អត្ថបទទាក់ទង