(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១៦ ឆ្នាំ២០១៩ ក្រុមភ្នំពេញក្រោន នឹងជួបជាមួយ ក្រុមម្ចាស់ផ្ទះវិសាខា ក្នុងការប្រកួតក្រៅដីក្នុងលីគកំពូលកម្ពុជានាថ្ងៃអាទិត្យនេះ ខណៈខ្សែប្រយុទ្ធ Paulo Victor បានបញ្ជាក់ថា មិនចង់ទទួលបានអ្វីទាំងអស់ ក្រៅពី ៣ពិន្ទុនោះទេ។
ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះបាននិយាយថា៖ «យើងដឹងថាការប្រកួតពិតជាលំបាក ប៉ុន្តែយើងមានឱកាសច្រើនក្នុងការឈ្នះ សម្រាប់ខ្ញុំយើងចាញ់ការប្រកួតដំបូង ដូច្នេះយើងត្រូវតែយក៣ពិន្ទុត្រលប់មកវិញ។ ខ្ញុំតែងតែចូលទីលានដើម្បីជ័យជម្នះ ដូច្នេះការប្រកួតជាមួយពួកគេមិនលំបាកនោះទេដោយសារយើងចង់បាន៣ពិន្ទុ»។ ក្លឹបមានរហស្សនាម The Red Singha បានបរាជ័យ ៣ទល់១ ពេលជួប វិសាខា កាលពីជើងទី១ ក្នុងទឹកដី និង Paulo Victor ជាអ្នករកគ្រាប់បាល់សម្រាប់យើង ហើយសង្ឃឹមថាអាចរកគ្រាប់ម្តងទៀតពេលជួបក្លឹបនេះ។
Paulo Victor «កាលពីជើងទីមួយខ្ញុំគិតថាយើងអាចទទួលបាន៣ពិន្ទុ និងច្រើនជាងនេះ បើសិនជាខ្ញុំអាចរកគ្រាប់បាល់ និងជួយក្រុមដើម្បីឈ្នះ ហើយបើដូចនោះមែនខ្ញុំនឹងសប្បាយចិត្ត»។ «យើងកំពុងវិវត្តនៅក្នុងការប្រកួតប្រជែង ហើយក្រុមរបស់យើងបានរីកចម្រើនទៅមុខរាល់សកម្មភាពនៅលើវាលស្មៅ ដូច្នេះប្រសិនបើយើងផ្តោតអារម្មណ៍ និងមានគោលដៅច្បាស់លាស់ យើងពិតជាលំបាកណាស់ក្នុងការចាញ់ក្រុមណាមួយនៅក្នុងលីគ»។
គួដឹងបន្ថែមទៀតថា Paulo Victor ក៏បានកោតសរសើរជាមួយកីឡាករចំណូលថ្មីរបស់ក្លិប ភ្នំពេញក្រោន មានដូចជា Dzarma Bata និង Shane Booysen ដែលរួមបញ្ចូលគ្នារកបាន៩គ្រាប់ក្នុងការប្រកួត២លើកដំបូង ដោយរូបគេបានបន្ថែមថា៖ «យើងកំពុងស្គាល់ព្យាយាមស្វែងយល់ពីគ្នានៅលើទីលាន ដូច្នេះប្រាកដថាការប្រយុទ្ធរបស់យើងនឹងពិបាកក្នុងការបញ្ឈប់»។
សូមបញ្ជាក់ថា ភ្នំពេញក្រោន សប្តាហ៍ទី១៥កន្លងទៅបានយកឈ្នះ ក្រុម យុវជន.បាទី ក្នុងលទ្ធផល ១២-១ នៃកីឡដ្ឋាន អរ.អេស.អិន កាលពីថ្ងៃ អាទិត្យ ទី១៤ កន្លងទៅ។ ភ្នំពេញក្រោន ១៥ប្រកួតមកនេះ ឈ្នះ៩ដង ស្មើ១ដង និងចាញ់៥ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៦ និងមាន២៨ពិន្ទុ៕
Via: khmertalking
ខ្សែប្រយុទ្ធ Paulo Victor ថា៖ យើងចូលទីលាន ដើម្បីជ័យជម្នះ និងយកឲ្យបាន ៣ពិន្ទុ ពេលជួបវិសាខា
អត្ថបទទាក់ទង