ខ្សែការពារកណ្តាលវ័យក្មេង William Saliba របស់ក្លិប St-Étienne បានសម្រេចចិត្តចូលរួមជាមួយនឹងក្លិប Arsenal បើទោះបីក្លិប Tottenham បានព្យាយាមនាំយកកីឡាករអន្តរជាតិបារាំងអាយុក្រោម២០ឆ្នាំរូបនេះក៏ដោយ។
ក្លិប Arsenal បានយល់ព្រមលើកុងត្រារយៈពេល៥ឆ្នាំជាមួយនឹងខ្សែការពារវ័យ១៨ឆ្នាំរូបនេះ កាលពីសប្តាហ៍មុន ហើយរូបគេហាក់ដូចជាត្រូវចុះហត្ថលេខាជាមួយនឹងក្លិបកាំភ្លើងធំទៅហើយ ប៉ុន្តែ ការសម្តែងនូវការចាប់អារម្មណ៍នៅនាទីចុងក្រោយរបស់ក្លិប Spurs បានពន្យារពេលការប្រកាសពីការផ្ទេរនេះតែម្តង។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្លិប Arsenal បានជឿជាក់ថា Saliba នឹងគោរពពាក្យសម្តីរបស់គេ និងចូលរួមជាមួយនឹងក្លិបនេះ។
ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍ ក្លិប St-Étienne បានប្រាប់ Arsenal ការផ្ទេរនេះ ត្រូវបានព្រមព្រៀងគ្នាហើយ ដោយរង់ចាំតែការត្រួតពិនិត្យសុខភាពប៉ុណ្ណោះ។ ខ្សែការពាររូបនេះ នឹងធ្វើឲ្យ Arsenal ចំណាយប្រាក់ចំនួន៣០លានអឺរ៉ូ (ស្មើនឹង៣៤លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀត ហើយនិងត្រូវខ្ចីជើងវិលទៅកាន់ក្លិប St Etienne សម្រាប់រដូវកាលឆ្នាំ២០១៩-២០២០។ Saliba នឹងក្លាយជាកីឡាករចំណូលថ្មីទី២នារដូវក្តៅនេះរបស់ក្រុម Arsenal ក្រោយពីការចូលរួមរបស់កីឡាករប្រេស៊ីល Gabriel Martinelli វ័យ១៨ឆ្នាំ ពីក្លិប Ituano៕
ប្រភពព័ត៌មាន៖ The Guardian
Saliba សម្រេចចិត្តចូលរួមជាមួយ Arsenal មិនចូលរួមជាមួយ Spurs
អត្ថបទទាក់ទង