ចាន់ រតនា ​នឹង​ឡើង​សង្វៀន ONE Championship ​នា​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ ​នៅ​ប្រទេស​ថៃ។​ Gustavo “El Gladiador” Balart ដៃ​គូ​របស់ រតនា ​លើក​នេះ គឺ​ជា​អ្នក​ខ្លាំង​មួយ​រូប​របស់​គុយបា ​ឈ្មោះ​ថា Gustavo “El Gladiador” Balart ។ កីឡាករ​កម្ពស់​ទាប មាន​ម៉ាំ​រូប​នេះ ​គឺ​ជា​ជើង​ខ្លាំង​ផ្នែក​ចំបាប់​ក្នុង​ប្រទេស​របស់​ខ្លួន ​ហើយ​ក៏​ធ្លាប់​ឈ្នះ​មេដាយ​មាស​ព្រឹត្តិការណ៍ Pan American Games ​ផង​ដែរ។ ដូច្នេះ​ការ​ប៉ះគ្នា​ជាមួយ ចាន់ រតនា ​របស់​កម្ពុជា ​នឹង​ក្លាយ​ជា​ជំនួបជក់ចិត្តសម្រាប់អ្នកគាំទ្រ​មិន​ខាន។

រំលឹកបន្តិចថា ចាន់ រតនា​ ទទួល​បាន​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​​​នៅ​សង្វៀន​​អាស៊ី​ ONE បន្ទាប់​ពី​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​​២​នាក់​ក្នុង​ទឹក​ទី​២​ដូច​គ្នា​គឺ Rudy Agustian កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ និង​ Abrou Fernandes កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។ កណ្តាប់​ដៃ​ដ៏​ល្អ​ រន្ទះ​ជើង​ធ្ងន់​ និង​យុទ្ធសាស្ត្រ​ដោះ​ឃ្លេ​ដៃ​គូ​ជា​​កត្តា​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​រួច​គេ​ទទួល​បាន​លទ្ធផល​ល្អ។

ក្រៅពីការប្រកួត​រវាង​ចាន់ រតនា និង Gustavo Balart នៅ​មាន​គូប្រកួតជាច្រើនទៀត ក្នុងព្រឹត្តិការណ៍ ONE: DREAMS OF GOLD ដែល​មានដូចជា៖

កីឡាករ​ថៃ Petchdam Petchyindee Academy ប្រកួត​ការពារ​ខ្សែក្រវាត់ ONE Flyweight Kickboxing ទល់នឹង​កីឡាករ​ហូឡង់​-ម៉ារ៉ុក Ilias Ennahachi។

កីឡាករ​អ៊ីតាលី Giorgio Petrosyan ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix ទល់នឹង​កីឡាករ​ថៃ Jo Nattawut។

កីឡា​ការិនីថៃ Stamp Fairtex ដែលជា​ជើងឯក ONE Atomweight Kickboxing និងជើងឯក ONE Atomweight Muay Thai នឹង​ប្រកួត MMA ជាលើកដំបូង​ទល់​នឹង​កីឡា​ការិនីឥណ្ឌា Asha Roka។

កីឡាករ​បារាំង Samy Sana ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix ទល់នឹង​កីឡាករ​រុស្ស៊ី Dzhabar Askerov។

កីឡាករ​វៀតណាម Thanh Le ប្រកួត​ MMA ទល់នឹង​កីឡាករ​ជប៉ុន Kotetsu Boku

កីឡាករ​ថៃ Muangthai PK.Saenchaimuaythaigym ប្រកួត​ប្រដាល់មួយថៃ ទល់នឹង​កីឡារក​ជប៉ុន Kenta Yamada

កីឡាករ​ប្រេស៊ីល Alex Silva ទល់​នឹង​កីឡាករ​ឥណ្ឌូណេស៊ី Stefer Rahardian

កីឡាករ​ថៃ Lerdsila Phuket Top Team ប៉ះកីឡាករ​សាយប្រ៊ូស Savvas Michael

កីឡាករថៃ Bangpleenoi Petchyindee Academy ប៉ះកីឡាករ​បារាំង Yohann Fairtex Drai

កីឡាករ​រុស្ស៊ី Alaverdi Ramazanov ប៉ះ​កីឡាករស៊ែប៊ី Ognjen Topic

កីឡាករ​ប្រេស៊ីល Yusup Saadulaev ប៉ះកីឡាករ​ជប៉ុន ​Shuya Kamikubo

កីឡាករ​ចិន Zhao Zhi Kang ប៉ះកីឡាករឥណ្ឌូណេស៊ី Paul Lumihi

កីឡាករ​ចិន Hexigetu ប៉ះ​កីឡាករ​ហ្វីលីពីន Ramon Gonzalez៕