Chelsea ត្រូវបានហាមឃាត់មិនឱ្យធ្វើការទិញដូរកីឡាករ រហូតដល់ចុងរដូវកាល២០១៩-២០២០ ប៉ុន្តែអ្នកចាត់ការទូទៅថ្មី Frank Lampard មិនមានការព្រួយបារម្ភអំពីការងារដឹកនាំក្រុមរបស់លោកនាពេលនេះឡើយ។ ទោះបីជាយ៉ាងនេះក្តីអតីតខ្សែបម្រើអង់គ្លេសរូបនេះបាននិយាយថាលោកអាចនាំយកភាពជោគជ័យមកកាន់ទឹកដី Stamford Bridge នៅរដូវកាលនេះបើទោះបីជាទទួលរងការហាមឃាត់ផ្ទេរកីឡាករពីសំណាក់ FIFA បន្ទាប់ពីរកឃើញថាពួកគេជាប់ពិរុទ្ធពីបទរំលោភច្បាប់ទាក់ទងនឹងការចុះហត្ថលេខានាំយកកីឡាករអាយុក្រោម ១៨ឆ្នាំ។
Chelsea ក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការហាមឃាត់ជាមួយនឹងតុលាការអាជ្ញាកណ្តាលកីឡា (CAS) ដោយបានបដិសេធរាល់ការធ្វើខុសប៉ុន្តែនៅមិនទាន់មានចម្លើយនៅឡើយ។Lampard ដែលបានចូលកាន់តំណែងបន្ទាប់ពីលោក Maurizio Sarri បានដឹកនាំក្រុមបញ្ចប់រដូវកាល ២០១៨-២០១៩ នោះ កំពុងប្រឈមនឹងបញ្ហាធនធានកីឡាករល្អៗដែលបានបាត់បង់ក្រោយពី Eden Hazard បានចាកចេញទៅ Real Madrid ប៉ុន្តែមិនអាចចុះហត្ថលេខានាំយកកីឡាករផ្សេងមកពង្រឹងក្រុមបាន។
Lampard បានប្រាប់សារពត៌មានមុនពេលជំនួប Chelsea ជាមួយ Kawasaki Frontale នៅទីក្រុង Yokohama ថា: ខ្ញុំមើល Chelsea លេងក្រោមការដឹកនាំរបស់លោក Maurizio Sarri។ ទាក់ទងនឹងរបៀបលេង ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League។ ខ្ញុំស្គាល់ក្លឹប និងកីឡាករបានច្បាស់។ ខ្ញុំមានវិធីដឹកនាំលេងផ្ទាល់ខ្លួនដែលខ្ញុំចង់ធ្វើការជាមួយកីឡាករដោយការពេញចិត្តរវាងគ្នានិងគ្នាជាមួយថាមពល និងការតាំងចិត្តដើម្បីមានការប្រកួតប្រជែងព្រមទាំងមនសិការចង់ឈ្នះពានព្រោះខ្ញុំយល់ថា ខ្ញុំទទួលបានមរតកកីឡាករល្អៗនៅពេលនេះ។
Lampard: ខ្ញុំអាចដឹកនាំ Chelsea ឈ្នះការប្រកួតទោះរងបម្រាមទិញកីឡាករចូល
អត្ថបទទាក់ទង