កាលពីយប់មិញនេះ ក្លឹប VVV-Venlo ក្នុងលីគហុល្លង់បានបង្ហោះរូបភាពនិងវីដេអូ ខ្សែប្រយុទ្ធ Keisuke Honda បានទៅដល់កីឡដ្ឋានរបស់ខ្លួនហើយ។ ជាមួយនឹងការបង្ហោះរបស់អតីតក្លឹបខ្លួននេះដែរ សាមីខ្លួន Honda ក៏បានបង្ហោះសារមួយចំនួនផងដែរ។
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថារូបគេបានត្រលប់មកវិញហើយអមជាមួយ រូបភាពនៅក្លឹប VVV-Venlo នេះឯង។ កីឡាករវ័យ៣៣ឆ្នាំខាងលើនេះ គឺជាអតីតកីឡាករក្លឹបមួយនេះ កាលពីឆ្នាំ២០០៧ដល់២០០៩ ហើយរូបគេលេងបាន៦៨ប្រកួត រកបាន២៤គ្រាប់។ នៅក្លឹបនេះ Honda ក៏បានជួយក្រុមឈ្នះពាន Eerste Divisie បាន១ដងផងដែរ។
នៅក្លឹបខាងលើ អ្នកគាំទ្រជាច្រើនពេញចិត្តចំពោះវត្តមានរបស់កីឡាករជប៉ុនម្នាក់នេះណាស់។ ត្បិតអីរូបគេរស់រាយ និងមានទំនាក់ទំនងល្អជាមួយក្រុមទាំងមូលផងដែរ។ មិនទាន់មានដំណឹងផ្លូវការឬការចុះកុងត្រានៅឡើយទេ គិតត្រឹមបច្ចុប្បន្ននេះ ប៉ុន្តែ Honda បានទៅចូលរួមថ្នាក់ដឹកក្លឹប VVV-Venlo អស់ហើយ៕
By: Sabay
ខ្សែប្រយុទ្ធ Keisuke Honda បន្ដអាជីពបាល់ទាត់នៅក្លឹប VVV-Venlo ក្នុងលីគហុល្លង់
អត្ថបទទាក់ទង