បើទោះបីផ្ទេរទៅកាន់ក្លឹប Real Madrid ជាផ្លូវការណ៏ក្នុងតម្លៃ ៨៨លានផោនកាលពីខែមិថុនា ២០១៩ Eden Hazard នៅតែបង្ហាញក្តីស្រឡាញ់របស់គាត់ចំពោះអតីតក្លិប Chelsea។ កីឡាករវ័យ ២៨ឆ្នាំដែលបានចូលរួមជាមួយក្លឹប Los Blancos កាលពីខែមុនក្នុងកិច្ចព្រមព្រៀងតម្លៃ ៨៨លានផោនទើបតែធ្វើដំណើរជាមួយមិត្តរួមក្រុមមកដល់ទីក្រុងម៉ុងត្រេអាល់ប្រទេសកាណាដាកាលពីរសៀលថ្ងៃពុធជាមួយដំណើរទស្សនកិច្ចប្រកួតមុនបើករដូវកាលរបស់ក្លឹប។
អ្វីជារឿងកត់សម្គាល់នោះគឺប្រិយមិត្តនិងអ្នកប្រម៉ាញ់រូបថតបានថតជាប់ហើយនៅពេលខ្សែបម្រើ-ប្រយុទ្ធ អន្តរជាតិបែលហ្សិករូបនេះ បានចេញពីយន្តហោះពួកគេ បានប្រទះឃើញ Hazard នៅតែប្រើប្រាស់ទូរស័ព្ទ ដែលមានសំបកមានស្លាកសញ្ញា ជាមួយកូនទាំងបីរបស់ខ្លួនស្លៀកឯកសណ្ឋានក្រុមបាល់ទាត់ Chelsea។
Real Madrid នឹងបង្ហាញខ្លួនសម្រាប់ការប្រកួតពានរង្វាន់ International Champions Cup នៅរដូវកាលទី៤ ជាប់ៗគ្នានេះស្របពេលក្រុមរបស់លោក Zinedine Zidane នឹងធ្វើដំណើរទៅកាន់ទីក្រុង Houston នៅក្នុងការប្រកួតជាលើកទី១ របស់ពួកគេនៅថ្ងៃទី២០ ខែកក្កដា ២០១៩ ខាងមុខនេះដែលពួកគេនឹងត្រូវប៉ះក្រុមម្ចាស់ជើងឯក Bundesliga អាឡំម៉ង់ Bayern Munich មុនជួប Arsenal នៅថ្ងៃទី២៣ ខែកក្កដានៅ Landover និង Atletico Madrid នៅថ្ងៃបន្ទាប់។
គួរបញ្ជាក់ផងដែរថា Hazard និងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំ ២០,៨លានផោន/ឆ្នាំ ៤00,000ផោនក្នុងមួយសប្តាហ៍ស្មើនិង ១,៧លានផោនក្នុងមួយខែ ៥៧,១៤៣ផោនក្នុងមួយថ្ងៃ ២,៣៨០ ផោនក្នុងមួយម៉ោង ៣៩,៧០ផោនក្នុង១នាទីនិងចុងក្រោយ ៦៦ផោនក្នុងមួយវិនាទីក្រោយផ្លាស់មកក្របខណ្ឌ La Liga៕
Hazard នៅតែប្រើប្រាស់ស្រោមទូរស័ព្ទមានស្លាកសញ្ញាក្រុម Chelsea
អត្ថបទទាក់ទង