លោក Antonio Conte និងត្រូវដឹកនាំក្រុម Inter Milan ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីសម្រាប់ការប្រកួតមុនបើករដូវកាល(Pre-Season) ដោយគ្មានខ្សែប្រយុទ្ធ និងជាអតីតប្រធានក្រុម Mauro Icardi ខណៈដែលអនាគតរបស់កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ កំពុងតែជួបនូវការមន្ទិលសង្ស័យ និងភាពស្រពេចស្រពិលពីអនគតនៅទឹកដី San Siro ក្រោយចំណាយពេល៦រដូវកាលកន្លងមក។
កន្លងមកក្លឹប Juventus ម្ចាស់ជើងឯកក្របខណ្ឌ SerieA និង Napoli ក៏បានបង្ហាញចំណាប់អារម្មណ៏ចង់បាន Icardi ក្រោយពីត្រូវបានក្លឹប Inter Milan បង្ហាញភាពព្រងើយកន្តើយនិងដកដំណែងរូបគេរួចមក។
លោក Giuseppe Marotta នាយកប្រតិបត្តិរបស់ក្លិប Inter Milan ធ្លាប់បានប្រាប់ Icardi ថា រូបគេលែងជាតម្រូវការរបស់ក្លឹប ហើយឪកាសនៃការចែកផ្លូវគ្នាកាន់តែខិតយ៉ាងប្រកៀកមកដល់ផងដែរ។ កីឡាករ Icardi បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្លឹបរហស្សនាមពស់យក្ស Inter Milan នៅប្រទេសស្វីសកាលពីថ្ងៃសៅរ៍ព្រមទាំងគ្មានឈ្មោះក្នុងការប្រកួតមិត្តភាពនាពេលខាងមុខនេះជាមួយក្រុម Manchester United, Juventus និង Paris Saint-Germain។
Inter Milan ធ្វើដំណើរមកប្រកួតនៅប្រទេសសិង្ហបុរី ដោយគ្មានខ្សែប្រយុទ្ធ Mauro Icardi
អត្ថបទទាក់ទង