(នីយ៉ុង)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ១.៨ពាន់លានផោន ស្មើនឹង ២.២៥ពាន់លានដុល្លារ ដើម្បីជាចែកជូនដល់បណ្តាក្រុម ទាំង៣២ ដែលនឹងក្នុង ព្រឹត្តិការណ៍ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខនេះ។
យោងតាមសារព័ត៌មាន BBC បានដែលបានដកស្រង់ចេញពីរបាយការណ៍ UEFA បានឲ្យដឹងថា កញ្ចប់ថវិកានេះក៏មិន ខុសគ្នាពីរដូវកាលមុននោះដែរ ដោយត្រូវបានបែងចែកទៅតាមដំណាក់កាលនីមួយៗមួយមានដូចជា៖
១/. ក្លឹបនីមួយៗ ក្នុងចំណោម ៣២ក្រុមដែលលេងក្នុងវគ្គចែកពូល Champions League នឹងទទួលបានប្រាក់ឧបត្ថម្ភ ១៧លានដុល្លារដោយស្វ័យប្រវត្តិ។
២/. ឈ្នះ១ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល នឹងទទួលបាន ៣.១៣លានដុល្លារ ខណៈស្មើ ទទួលបាន ១០ម៉ឺនដុល្លារ
៣/. ក្រុមឡើងមកដល់វគ្គ ១៦ក្រុមនឹងទទួលបាន ១០.៦៥លានដុល្លារ
៤/. ក្រុមឡើងដល់វគ្គ ៨ក្រុមចុងក្រោយ នឹងទទួលបាន ១២លានដុល្លារ
៥/. ក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ ៤ក្រុម) នឹងទទួលបាន ១៤លានដុល្លារ
៦/. ក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ នឹងទទួលបាន ១៧លានដុល្លារ
៧/. ក្រុមជើងឯក (Winner) នឹងទទួលបាន ៤.៥លានដុល្លារបន្ថែមទៀត។
បន្ថែមលើនេះ UEFA ក៏ត្រៀមកញ្ចប់ទឹកប្រមាណ ៥៨៩លានដុល្លារផ្សេងទៀត សម្រាប់ការចំណាយក្នុងការរៀបចំ យុទ្ធនាការដែលមានជារៀងរាល់ឆ្នាំនេះផងដែរ បូករួមទាំងការប្រកួតបើកឆាករវាង Liverpool ដែលជាជើងឯក UEFA Champions League ត្រូវប៉ះ Chelsea ជើងឯក UEFA Europa League ដើម្បីប្រជែងយកពាន UEFA Super Cup ដែលនឹងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០១៩ នៅប្រទេសតួកគីថែមទៀតផង៕
UEFA ត្រៀមប្រាក់ ២.២៥ពាន់លានដុល្លារ ដើម្បីចែកជូនទាំង ៣២ក្រុមលេងនៅ Champions រដូវកាលថ្មីនេះ
អត្ថបទទាក់ទង