ប្រធានក្រុមកាំភ្លើងធំ Arsenal កីឡាករ Laurent Koscielny បានបដិសេធមិនធ្វើដំណើរចូលរួមជាមួយមិត្តរួមក្រុមសម្រាប់ការប្រកួតមុនបើករដូវកាល(Pre-Season)នៅសហរដ្ឋអាមេរិក។ ខ្សែការពារក្រុមជម្រើសសជាតិបារាំងវ័យ ៣៣ឆ្នាំរូបនេះ កិច្ចសន្យារបស់គេនិងត្រូវអស់សុពលភាពនៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ ខណៈដែលមានពត៌មានលើកឡើងថាមានក្លិប ៣ នៅលីកកំពូលបារាំងដូចជា Bordeaux, Rennes និង Lyon ចង់បានរូបគេទៅរួមក្រុម។
ក្លឹប Arsenal បានធ្វើសេចក្តីថ្លែងការថាៈ យើងមានការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើ Laurent ដែលផ្ទុយនឹងសេចក្តីណែនាំរបស់យើង។ យើងសង្ឃឹមថានឹងដោះស្រាយបញ្ហានេះ។ ខ្សែការពារកណ្តាលបានចូលរួមជាមួយ Arsenal នៅរដូវក្តៅឆ្នាំ២០១០ ក្នុងតម្លៃប្រមាណ ១០លានផោន ហើយចូលលេងឱ្យកាំភ្លើងធំ ៣៥៣ដងនិងឈ្នះពាន FA Cup ពីរដងក្នុងឆ្នាំ ២០១៣-២០១៤ និង ២០១៤-២០១៥។
Laurent Koscielny បានបដិសេធមិនធ្វើដំណើរចូលរួមជាមួយមិត្តរួមក្រុមមុនបើករដូវកាល Pre-Season នៅអាមេរិក
អត្ថបទទាក់ទង