កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឃនាកា បាននិយាយលើកសរសើរក្រុមអ្នកខេត្តសៀមរាប ក្រោយពីបឹងកេតឈ្នះអ្នកខេត្តនេះក្នុងលទ្ធផល៣-០ កាលពីម្សិលមិញនេះ។ «ពួកគាត់លេងដោយឆន្ទៈ ទោះបីពួកគាត់មិនមែនជាកីឡាករអាជីព តែពួកគាត់លេងពិតជាមានការគិតនិងឆន្ទៈតំណាងឲ្យខេត្ត ដោយមិនបោះបង់។» សម្ដី ចាន់ វឌ្ឍនាកា រូបគេបានបន្ថែមទៀតថា រូបគេក៏ដូចក្រុមទាំងមូលពិតជាសប្បាយរីករាយដោយបានឱកាសបន្តទៅប្រកួតវគ្គ៨ក្រុមបន្តទៀត។
លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុម បឹងកេត ក៏បាននិយាយដែរថា៖ «យើងសប្បាយចិត្តដែលទទួលបានជ័យជម្នះ តែយើងមិនសប្បាយចិត្តសម្រាប់លទ្ធផល៣-០ នេះទេ ដោយសារយើងគិតថា យើងនឹងទទួលបានគ្រាប់បាល់ច្រើនជាងនេះ។ បញ្ហានោះគឺពាក់ព័ន្ធនិងកីឡាករយើងមួយចំនួនថ្មី ហើយយុវជនយើងមួយចំនួនក៏មិនសូវបានលេង។ យើងមាន វឌ្ឃនាកា ខ្សែប្រយុទ្ធល្អ តែការបញ្ជូនបាល់ពីតំបន់កណ្ដាលមិនបានល្អ »។
រំលឹកដែរថា ៣គ្រាប់របស់ បឹងកេត រកបានក្នុងវគ្គទី១ ដោយកីឡាករ ម៉ុន វ៉ានដា នាទី៥ គ្រាប់ទី២ ដោយ កីឡាករ ជា វេសលី នាទី៧ និងគ្រាប់ទី៣ ដោយ ចាន់ វឌ្ឃនាកា នៅនាទី១៤៕
វឌ្ឃនាកា៖ ទោះមិនមែនជាកីឡាករអាជីព តែអ្នកសៀមរាបលេងដោយឆន្ទៈ
អត្ថបទទាក់ទង