ក្លិប Burnley បានបំពេញការនាំយកខ្សែប្រយុទ្ធ Jay Rodriguez ពីក្លិប West Brom ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកាលពីថ្ងៃអង្គារ។ កីឡាករវ័យ២៩ឆ្នាំរូបនេះ វិលទៅកាន់ក្លិបច្បាស់របស់គេវិញ ក្រោយពីបានចំណាយពេលជាមួយនឹងក្លិប Southampton និង West Brom។
Rodriguez បានអភិវឌ្ឍតាមរយៈក្រុមយុវជនរបស់ក្លិប Burnley និងបានបង្ហាញខ្លួនក្នុងក្រុមជម្រើសដំបូងចំនួន១២៩លើក នៅមុនពេលចូលរួមជាមួយនឹងក្លិប Southampton ក្នុងឆ្នាំ២០១២។ រូបគេបានបន្តបង្ហាញខ្លួនជាអន្តរជាតិឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងឆ្នាំ២០១៣ ប៉ុន្តែ បញ្ហារបួស បានរំខានដល់អាជីពរបស់គេក្នុងក្លិប Southampton ហើយរូបគេបានចូលរួមជាមួយនឹងក្លិប West Brom ក្នុងតម្លៃខ្លួន១២លានផោន (ស្មើនឹង១៥លានដុល្លារអាមេរិក) កាលពី២ឆ្នាំមុន។
Rodriguez បានស៊ុតបាល់បញ្ចូលទី៣៣គ្រាប់ ក្នុងការបង្ហាញខ្លួន៨៤លើកសម្រាប់ក្រុម West Brom ក្នុងនោះរាប់បញ្ចូលទាំង២២គ្រាប់ក្នុងក្របខ័ណ្ឌ Championship កាលពីរដូវកាលមុនផងដែរ ប៉ុន្តែ មិនអាចជួយឲ្យក្រុម West Brom វិលទៅកាន់ក្របខ័ណ្ឌកំពូលវិញឡើយ ដោយសារតែពួកគេចាញ់ក្រុម Aston Villa ក្នុងការប្រកួតវគ្គ Playoff៕
ប្រភពព័ត៌មាន៖ Channel News Asia
Rodriguez វិលទៅកាន់ក្លិប Burnley ក្រោយពីចេញពីក្លិប West Brom
អត្ថបទទាក់ទង