លោក Leonardo ប្រធានផ្នែកកីឡា បានបញ្ជាក់ថា Neymar អាចនឹងចាកចេញពីក្លិប Paris St-Germain ប្រសិនបើមានសំណើមួយដែលស័ក្តិសមសម្រាប់គ្រប់គ្នា»។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ មិនបានបង្ហាញខ្លួននៅថ្ងៃទី១នៃការហ្វឹកហាត់មុនបើករដូវកាល កាលពីថ្ងៃចន្ទឡើយ ហើយក្លិប PSG បានបញ្ជាក់ថា ពួកគេនឹងចាត់វិធានការឲ្យបានសមរម្យ។ Neymar វ័យ២៧ឆ្នាំ ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់អតីតក្លិបរបស់ខ្លួន Barcelona។
លោក Leonardo បានបញ្ជាក់ថា ក្លិបម្ចាស់ជើងឯករបស់បារាំងមួយនេះ មិនទាន់បានទទួលសំណើណាមួយ សម្រាប់ Neymar ឡើយ ប៉ុន្តែ មានការទាក់ទងជាពិសេសជាមួយនឹងក្លិប Barcelona។ Neymar បានចូលរួមជាមួយនឹងក្លិប PSG ពីក្លិប Barcelona សម្រាប់តម្លៃខ្លួន២២២លានអឺរ៉ូ កាលពីខែសីហា ឆ្នាំ២០១៧។
នៅពេលដែលត្រូវបានចោទសួរថា តើកីឡាកររូបនេះបានស្នើសុំចាកចេញពីក្លិប ឬយ៉ាងណា លោក Leonardo បានប្រាប់កាសែត La Parisien ថា៖ «វាពិតជាច្បាស់សម្រាប់គ្រប់គ្នា។ ប៉ុន្តែ ក្នុងកីឡាបាល់ទាត់ អ្នកនិយាយរឿងមួយនៅថ្ងៃនេះ ហើយនៅថ្ងៃស្អែកមានរឿងមួយផ្សេងទៀត។ វាពិតជាអស្ចារ្យណាស់ ប៉ុន្តែ វាគឺបែបនោះឯង»។
លោកបានបន្ថែមទៀតថា៖ «ពិតណាស់ ខ្ញុំបាននិយាយដោយផ្ទាល់ជាមួយនឹង Neymar។ ខ្ញុំមនចង់ប្រាប់ពីសេចក្តីលម្អិតនៃការសន្ទនារនោះឡើយ។ យើងបានពិភាក្សាគ្នា ដោយមានការលើកទឹកចិត្តដល់រូបគេផងដែរ។ ភាគីទាំងអស់ យល់រាល់ចំណុចទាំងអស់។ ជំហរពិតជាច្បាស់សម្រាប់អ្នកចូលរួមទាំងអស់»៕
ប្រភពព័ត៌មាន៖ BBC
ប្រធានផ្នែកកីឡារបស់ PSG៖ Neymar អាចនឹងចាកចេញសម្រាប់តម្លៃខ្លួនត្រឹមត្រូវ
អត្ថបទទាក់ទង