ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Joao Felix បានបញ្ជាក់កាលពីថ្ងៃចន្ទថា រូបគេមិនមានសម្ពាធឡើយក្នុងការជំនួសកន្លែងរបស់តារាឆ្នើម Antoine Griezmann នៅក្លិប Atletico Madrid ខណៈដែលរូបគេបានបង្ហាញខ្លួនជាផ្លូវការក្នុងក្លិបរបស់ក្របខ័ណ្ឌអេស្ប៉ាញមួយនេះ បន្ទាប់ពីការផ្ទេរក្នុងតម្លៃខ្លួនកប់ពពកពីក្លិប Benfica។
Felix បានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំនឹងលេងជាធម្មតា និងធ្វើការងាររបស់ខ្ញុំឲ្យបានល្អបំផុតតាមដែលអាច ដើម្បីខ្ញុំក្លិបនេះ»។ កីឡាករវ័យ១៩ឆ្នាំរូបនេះ ដែលបានចូលរួមជមួយនឹងក្លិប Atletico កាលពីសប្តាហ៍មុនក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួន១២៦លានអឺរ៉ូ (ស្មើនឹង១៤២លានដុល្លារអាមេរិក) នោះ គឺជាអ្នកដែលត្រូវជំនួសកន្លែងរបស់ខ្សែប្រយទ្ធអន្តរជាតិបារាំង Griezmann ដែលបានស៊ុតបាល់បញ្ចូលទី១៣៣គ្រាប់ ក្នុងរយៈពេល៥រដូវកាលនៅក្លិប Atletico។
Griezmann បានបញ្ជាក់រួចជាស្រេចថា រូបគេនឹងចាកចេញពីក្លិប Atletico ដោយរូបគេត្រូវបានរំពឹងទុកថា នឹងចូលរួមជាមួយនឹងក្លិប Barcelona នៅពេលដែលលក្ខខណ្ឌរំលាយកិច្ចសន្យារបស់គេក្នុងទឹកប្រាក់១២០លានអឺរ៉ូ ត្រូវបានធ្វើដំណើរការ៕
ប្រភពព័ត៌មាន៖ Channel news Asia
Felix ថា រូបគេគ្មានសម្ពាធឡើយក្នុងការជំនួសកន្លែងរបស់ Griezmann នៅ Atletico
អត្ថបទទាក់ទង