ថ្មីៗនេះក្រោយពីមានភាពអាក់អន់ស្រពន់ចិត្តនឹងព្រឹត្តិការណ៍ Copa America មានព័ត៌មានមួយចំនួនបានចុះផ្សាយថា សហព័ន្ធបាល់ទាត់អាហ្សង់ទីនត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ UEFA Nations League របស់ទ្វីបអឺរ៉ុប។ ក្រោមពីទទួលបានព័ត៌មានបែបចចាមអារ៉ាមនេះ សហព័ន្ធនៃសមាគមបាល់ទាត់ទ្វីបអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ បដិសេធព័ត៌មាននេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ UEFA បានចុះថា៖ ” UEFA នឹងមិនពិភាក្សា ជុំវិញបញ្ហាដែលអាហ្សង់ទីនមានបំណងចង់ចូលលេងព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប ឬ ចូលជាសមាជិកនៃស្ថាប័នទ្វីបនេះឡើយ ” ។
យ៉ាងណាមិញ UEFA ក៏បានបញ្ជាក់ថា អាហ្សង់ទីននឹងត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងការទស្សនាកម្មវិធីប្រកួតរបស់ UEFA៕
UEFA ឆ្លើយតបពាក្យចចាមអារ៉ាម អាហ្សង់ទីនចូលលេងកម្មវិធី Nations League របស់អឺរ៉ុប
អត្ថបទទាក់ទង