សហព័ន្ធកីឡាបាល់ទាត់ប្រចាំប្រទេសអេហ្ស៊ីប បានសម្រេចបញ្ចប់កិច្ចសន្យាគ្រូបង្វឹក Javier Aguirre បន្ទាប់ពីដឹកនាំប្រកួតចាញ់ក្រុមភ្ញៀវអាហ្រ្វិកខាងត្បូង ១-០ កាលពីរាត្រីថ្ងៃសៅរ៍ជ្រុះពេញពីពានរង្វាន់ជើងឯក ប្រចាំទ្វីប អាហ្វ្រិក Africa Cup of Nations ឆ្នាំ២០១៩ ដ៏លឿនបំផុតត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសសញ្ជាតិមិចសិច វ័យ ៦០ឆ្នាំ Aguirre នៅសល់កិច្ចសន្យា រយៈពេល ៣ឆ្នាំទៀតជាមួយអេហ្ស៊ីប ក្រោយពេលត្រូវបានតែងដឹកនាំក្រុមនេះកាលខែសីហា ឆ្នាំ២០១៨ កន្លងកន្លងទៅ ដើម្បីជំនួសកៅអីគ្រូបង្វឹក Hector Cuper ដែលបានលាឈប់ ក្រោមកិច្ចសន្យា ៣ឆ្នាំ បន្ទាប់ពីអេហ្ស៊ីបធ្លាក់វគ្គចែកពូលកាល FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។
ភ្លាមៗនោះដែរ ក្រោយអេហ្ស៊ីប ចាញ់អាហ្វ្រិកខាងត្បូង ១-០ ពីការស៊ុតបញ្ចូលទីបានសម្រេចដោយកីឡាករ Thembinkosi Lorch នៅនាទី៨៥ មកនោះ ប្រធានសហព័ន្ធបាល់ទាត់អេហ្ស៊ីប លោក Hany Abo Rida ក៏បានលា ឈប់ផងដែរ ដោយបាននិយាយថា «វាជាការទទួលខុសត្រូវដ៏ធំបំផុត»៕
អេហ្ស៊ីប បណ្តេញគ្រូបង្វឹក Aguirre ចេញពីតំណែង ក្រោយជ្រុះចេញពី Africa Cup ត្រឹមវគ្គ ១៦ក្រុម
អត្ថបទទាក់ទង