ក្លិបយក្សអ៊ីតាលី Inter Milan បានប្រាប់ខ្សែប្រយុទ្ធ Mauro Icardi និងខ្សែបម្រើ Radja Nainggolan ថាពួកគេអាចចាកចេញពីក្លឹបបានហើយ។ នាយកប្រតិបត្តិក្លឹបលោក Giuseppe Marotta បានប្រាប់ទូរទស្សន៍ Sky Sport Italia ថាៈ ពួកគេទាំងពីរនេះមិនស្ថិតនៅក្នុងផែនការប្រើប្រាស់របស់ក្លិបទៀតទេ ស្របពេលក្រុមកំពុងបង្ហាញការចាប់អារម្មណ៏ចង់ចុះហត្ថលេខាខ្សែប្រយុទ្ធក្រុម Man Utd កីឡាករ Romelu Lukaku មកកាន់ទឹកដីអ៊ីតាលី។
លោក Moratta បន្តថាៈ យើងបាននិយាយជាមួយពួកគេរួចទៅហើយ ដែលជារឿងត្រូវគោរពទាំងអស់គ្នា។ Icardi កំពុងស្ថិតនៅលើទីផ្សារផ្លាស់ប្តូរ បើទោះបីជានៅសល់កិច្ចព្រមព្រៀងដែលមិនទាន់អស់សុពលភាព តម្រូវឱ្យកីឡាករចូលរួមក្នុងការហ្វឹកហាត់។ ដូច្នេះគ្រូបង្វឹកមានសិទ្ធិជ្រើសរើសកីឡាករពេញចិត្តដើម្បីចូលរួមការហ្វឹកហាត់នៅលើទីលាន។
ខ្សែប្រយុទ្ធអាហ្សង់ទីន Icardi ត្រូវបានក្លឹបដកហូតតំណែងប្រធានក្រុម កាលពីរដូវកាលមុន ហើយក្រោយមកមិនស្ថិតក្នុងជម្រើសដំបូងសម្រាប់អតីតគ្រូបង្វឹក Luciano Spalletti ទោះបីជាគាត់បានវិលត្រលប់ទៅលេងវិញនៅមុនដំណាច់រដូវកាលក៏ដោយ។ ទោះបីជាយ៉ាងនេះក្តីបន្ទាប់ពីលោក Antonio Conte បានផ្លាស់មកដឹកនាំ Inter Milan ត្រៀមចូលរួមរដូវកាលថ្មី ខ្សែប្រយុទ្ធ Icardi បង្ហាញចេតនាចង់ស្នាក់នៅបន្តនៅជាមួយ Inter Milan បន្តទៀត សម្រាប់ខ្សែបម្រើអន្តរជាតិបែលហ្សិក Nainggolan បានខិតខំពុះពារជំនះនិងបញ្ហារបួសនៅរដូវកាលទី 1 បន្ទាប់ពីផ្លាស់ពីក្រុម Roma មក។
ក្លិបយក្សអ៊ីតាលី Inter Milan ប្រាប់ខ្សែប្រយុទ្ធ Mauro Icardi និងខ្សែបម្រើ Radja Nainggolan អោយរកក្លឹបថ្មី
អត្ថបទទាក់ទង