ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដែលនៅសល់សមាជិកត្រឹមតែ១០នាក់ បានរក្សាភាពរឹងមាំរបស់ខ្លួន ដើម្បីឈ្នះពាន Copa America នៅលើទឹកដីខ្លួនឯង បើទោះបីខ្សែប្រយុទ្ធ Gabriel Jesus បានរងពិន័យកាតក្រហម ក្នុងពេលយកឈ្នះលើក្រុមជម្រើសជាតិប៉េរូ ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យក៏ដោយ។ Jesus បានរកគ្រាប់បាល់ដ៏សំខាន់ ក្រោយពីការស៊ុតបាល់ប៉េណាល់ទី១គ្រាប់ ពីសំណាក់ប្រធានក្រុមរបស់ក្រុមប៉េរូ Paolo Guerrero បានតាមស្មើគ្រាប់បាល់បើកឆាកបស់ Everton សម្រាប់ក្រុមម្ចាស់ផ្ទះប្រេស៊ីល នាកីឡដ្ឋាន Maracana ក្នុងទីក្រុង Rio de Janeiro។
ការស៊ុតបាល់ប៉េណាល់ទីនៅនាទីចុងក្រោយ ពីសំណាក់ខ្សែប្រយុទ្ធបម្រុង Richarlison បានបំពេញជ័យជម្នះដ៏កក់ក្តៅសម្រាប់ក្រុមប្រេស៊ីល ដែលបានលើកពានប្រចាំទ្វីបអាមេរិកខាងត្បូង ជាលើកទី៩របស់ខ្លួន និងជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ២០០៧។ រាត្រីនៃការប្រកួតរបស់ Jesus បានធ្លាក់ចូលក្នុងភាពជូរចត់នៅរយៈពេល២០នាទីចុងក្រោយ ខណៈដែលរូបគេបានរងពិន័យកាតក្រហម សម្រាប់ការទទួលកាតលឿងជាលើកទី២។
ខ្សែប្រយុទ្ធរបស់ក្លិប Manchester City បានបង្ហូរទឹកភ្នែក ក្នុងពេលដើរចេញពីទីលានប្រកួត ដោយបានធ្វើកាយវិការមិនសមរម្យ និងបានទាត់ដបទឹកបរិសុទ្ធទាំងខឹងសម្បារ ហើយរូបគេស្ទើរតែបានវាយកន្លែងទ្រពានទៅហើយ។ ប៉ុន្តែ ទោះបីជាយ៉ាងណា កីឡាកររបស់ក្រុមប្រេស៊ីល បានរក្សាភាពខ្លាំងរបស់ខ្លួន បន្ទាប់ពីការរងការពិន័យនេះ ដើម្បីដណ្តើមបានជ័យជម្នះតែម្តង៕
ប្រេស៊ីល ឈ្នះពាន Copa America បើទោះបី Jesus រងពិន័យកាតក្រហម
អត្ថបទទាក់ទង