ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាព្រឹត្តិការណ៍ Copa America ឆ្នាំនេះ គឺមានអំពើពុករលួយច្រើន ជាពិសេសអាជ្ញាកណ្ដាលកាត់ក្ដីតែម្ដង ដូច្នេះហើយទើបខ្លួនមិនទទួលយកមេដាយឡើយ។
អាហ្សង់ទីន ទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងព្រឹត្តិការណ៍ Copa America នេះ ខណៈដែលប្រកួតចុងក្រោយពួកគេឈ្នះឈីលី ២-១ ប៉ុន្តែប្រធានក្រុម Lionel Messi ទទួលបានកាតក្រហមនាប្រកួតនេះ។ ក្រោយចប់ការប្រកួតនោះទៅ Messi មិនបានទៅថតរូបជុំគ្នាជាមួយសមាជិកក្រុមឡើយ ហើយក៏បដិសេធមិនយកមេដាយដែរ។
ការមិនយកមេដាយនេះ ត្រូវបានសាមីខ្លួនបកស្រាយថា៖ “ដូចខ្ញុំបាននិយាយហើយ ខ្ញុំមិនទៅលើឆាកទទួលនោះទេ ព្រោះតែពួកយើងមិនគួរជាផ្នែកមួយនៃអំពើពុករលួយ និងការមិនគោរពគ្នា។ អំពើពុករលួយ ដែលកើតចេញពីទង្វើអាជ្ញាកណ្ដាលលើទីលាននិងអាជ្ញាកណ្ដាល VAR ដែលព្យាយាមធ្វើយ៉ាងណាមិនឲ្យយើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ វាជាការរៀបចំ ចឹងយើងត្រូវនិយាយការពិត”៕
Credit: Sabay
មូលហេតុធំដែល Lionel Messi មិនឡើងឆាកទទួលមេដាយចំណាត់ថ្នាក់លេខ៣ Copa America
អត្ថបទទាក់ទង