គេហទំព័រនៅក្នុងប្រទេសអេស្បាញបានចុះផ្សាយថា Coutinho បានក្លាយជាតួអង្គសំខាន់ដើម្បីនាំយក Neymar ត្រលប់ទៅកាន់ទឹកដី Camp Nou សាជាថ្មីក្រោយពីចូលរួមជាមួយក្លឹប Barcelona ក្នុងតម្លៃ ១៤៥លានអឺរ៉ូកាលពីខែមករា ឆ្នាំ២០១៨។
ស្របពេលសាមីខ្លួនមានសេចក្តីរីករាយ និងចាប់អារម្មណ៏ក្នុងការផ្ទេរទៅលេងនៅក្លឹបជើងឯក Ligue១ បារាំង PSG នារដូវកាលថ្មីនេះ។ អតីតខ្សែបម្រើ-ប្រយុទ្ធ Liverpool រូបនេះមិនបានទទួលជោគជ័យ និងបង្ហាញខ្លួនទៀងទាត់នៅទីលាន Camp Nou ក្រោមការដឹកនាំរបស់លោក Ernesto Valverde ដែលជាគ្រូបង្វឹកហើយរូបគេទើបតែរកបានគ្រាប់បាល់បញ្ចូលទី ១១គ្រាប់ក្នុងការបង្ហាញខ្លួន ៥៤ប្រកួតកាលពីរដូវកាលមុន។
យោង Catalan Daily បានអោយដឹងថាភ្នាក់ងាររបស់លោក Coutinho កំពុងតែចរចាជាមួយអ្នកតំណាងក្លឹប ហើយកំពុងទាក់ទងដោយផ្ទាល់ជាមួយប្រធានផ្នែកកីឡា និងជាមិត្តរួមជាតិរបស់ Coutinho គឺលោក Leonardo ស្របពេលរូបគេគឺជាកីឡាករម្នាក់ដែល PSG ចង់បានពី Barcelona ជាមួយ និងតម្លៃខ្លួនប្រមាណ ១៣០លាន អឺរ៉ូដើម្បីដាកសំណើរនាំយក Neymar មកលេងនៅក្របខណ្ឌ La Liga វិញ។
Coutinho កីឡាករវ័យ ២៧ឆ្នាំរូបនេះបានក្លាយជាគោលដៅរបស់ម្ចាស់ជើងឯកបារាំងយូរលង់មកហើយ ស្របពេលប្រាក់ខែរបស់គាត់មិនច្រើនដូចជា Neymar ហើយ Neymar ខ្លួនឯងសុខចិត្តកាត់បន្ថយប្រាក់ខែដើម្បីវិលត្រឡប់មកកាន់ទឹកដី Camp Nou វិញ។
Coutinho រីករាយផ្លាស់ទៅ PSG ដើម្បីជាថ្នូរនិងការដោះដូរជាមួយ Neymar
អត្ថបទទាក់ទង