ព្រឹត្តិការណ៍​ធំ​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង Copa America ២០១៩ ជិត​​ឈាន​ដល់​ទី​​បញ្ចប់​ហើយ ក្រោយ​លេង​​អស់​រយៈពេល​៣​សប្ដាហ៍​។ ក្នុង​នោះ​ប្រិយមិត្ត​មួយ​ចំនួន​ពិត​ជា​ចង់​ដឹង​ពី​ប្រាក់​រង្វាន់​នៃ​កម្មវិធី​មួយ​នេះ តើ​ក្រុម​ជើងឯក ជើង​ឯក​រង និង​លេខ​៣&៤ ទទួល​​បាន​ប្រាប់​រង្វាន់​ប៉ុន្មាន?

ព្រឹត្តិការណ៍​មួយ​នេះ​​មាន​ចំណាយ​ប្រមាណ​២១,៥​លាន​ដុល្លារ សម្រាប់​ក្រុម​ដែល​ជាប់​​ចំណាត់​ថ្នាក់​ទាំង​អស់​និង​ក្រុម​ដែល​បាន​ចូលរួម។ សម្រាប់​​ក្រុម​ដែល​គ្រង​ជា​ម្ចាស់​ជើង​ឯកនឹង​ទទួល​បាន​​ពាន​មួយ និង​ប្រាក់​រង្វាន់​៦,៥​លាន​ដុល្លារ។ មិន​ទាន់​អស់​ទេ ​ពួក​គេ​​នឹង​បាន​ប្រាក់​រង្វាន់​ផ្សេង​ៗ​ទៀត​ពី​ក្រុមហ៊ុន​​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី។

ចំណែក​ក្រុម​រង​ជើង​បាន​ប្រាក់​រង្វាន់ ៣,​៥លាន​ដុល្លារ ឯ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​បាន​៣​លាន​ដុល្លារ។ សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​លេង​៤​បាន​២,៥​លាន​ដុល្លារ៕ ​