(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង (ឡាទីន) Copa America 2019 ដែលមានប្រេស៊ីល ធ្វើម្ចាស់ផ្ទះនោះ នឹងបិទបញ្ចប់សប្តាហ៍ក្រោយនេះហើយ ពោលគឺនៅសល់ ៣ប្រកួតទៀតតែប៉ុណ្ណោះ។
យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ដោយមាន ១២ប្រទេសចូលរួមផងនោះរួមមាន អាហ្សង់ទីន ប៉ារ៉ាហ្គាយ អ៊ុយរ៉ាហ្គាយ ប៉េរូ ឈីលី កូឡុំប៊ី វេណេហ្សូអេឡា បូលីវី អេក្វាទ័រ កាតា ជប៉ុន និងម្ចាស់ផ្ទះប្រេស៊ីល មានការផ្សាយបន្តផ្ទាល់ផ្តាច់មុខនៅស្ថានីយទូរទស្សន៍ CTN, MYTV & CNC តែមួយគត់ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។
បើគិតមកដល់អាទិត្យនេះ ការប្រកួតបានបន្តមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយម្ចាស់ផ្ទះសាំបាប្រេស៊ីល បានឡើងទៅវគ្គផ្តាច់ព្រ័ត្រមុនគេ ក្រោយយកឈ្នះគូប្រជែងអាហ្សង់ទីន ២-០ នាព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដានេះ ដោយត្រូវរង់ចាំក្រុមឈ្នះរវាងប៉េរូ និងក្រុមការពារតំណែងជើងឯក ឈីលី ព្រឹកស្អែក មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើង នៅថ្ងៃចន្ទ ទី០៨ ខែកក្កដាសប្តាហ៍ក្រោយនេះ៕
នៅសល់តែ ៣ប្រកួតប៉ុណ្ណោះ ព្រឹត្តិការណ៍ Copa America 2019 នឹងបញ្ចប់ ខណៈប្រេស៊ីល ឡើងវគ្គផ្តាច់ព្រ័ត្រ
អត្ថបទទាក់ទង