តីឡាករឆ្នើម Lionel Messi បានបន្ទោសអាជ្ញាកណ្ដាលចំពោះការលម្អៀងទៅខាងប្រេស៊ីល ក្នុងជំនួបឈ្នះអាហ្សង់ទីន ២-០ ពាន Copa America វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីព្រឹកមិញ។
ខ្សែប្រយុទ្ធរបស់ Barcelona បានប្រឹងប្រែងយ៉ាងខ្លាំង ព្រោះចង់រកពានដំបូងជូនជាតិ ប៉ុន្តែអ្វីៗត្រូវបំផ្លាញទាំងអស់ដោយសារគ្រាប់បាល់របស់ Gabriel Jesus និង Roberto Firmino។ ប្រេស៊ីលនឹងត្រូវជួបប៉េរូឬឈីលី ដែលក្រុមទាំងពីរត្រូវប្រកួតគ្នានៅថ្ងៃស្អែកម៉ោង៧: ៣០នាទីព្រឹក។
ក្នុងសន្និសីទកាសែតភ្លាមៗក្រោយចប់ការប្រកួត Messi បានសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលក្នុងទីលានលោក Roddy Zambrano ដែលមិនបានផ្ដល់បាល់ប៉េណាល់ទីទៅកាន់ Sergio Aguero និងមិនពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល (VAR)។
“ពួកគេមិនល្អជាងយើងទេ។ ពួកគេរកគ្រាប់បាល់បានមុន ហើយគ្រាប់ទីពីរ Aguero គួរបានបាល់ប៉េណល់ទី តែគេមិនឲ្យ។ អាជ្ញាកណ្ដាលបានផ្ដល់កាតឆ្គួតៗជាច្រើន ប៉ុន្តែពួកគេមិនបានទៅពិនិត្យ VAR ទេ។ រឿងទាំងនេះកើតឡើងពេញមួយប្រកួតនេះ។ ពួកគេហាក់មានភាពលម្អៀងខាងប្រេស៊ីល ដែលធ្វើឲ្យរំខានដល់ការប្រកួតរបស់ក្រុមពួកយើង”។ សម្ដីរបស់ Messi៕
Lionel Messi បន្ទោសអាជ្ញាកណ្ដាលចំពោះការលម្អៀងទៅខាងប្រេស៊ីល ក្រោយចាញ់ ២-០
អត្ថបទទាក់ទង