អ្នក​ប្រដាល់​ពី​ថ្មីថ្មោង​ ម៉ន​ កំសត់​ ពិត​ជា​កម្សត់​ដូច​ឈ្មោះ​មែន​ មិន​ទាន់​ចប់​ទឹក​ទី១​ផង​ ភ្លាត់​ស្នៀត​ត្រូវ​ប៉ុន្មាន​ជង្គង់​សន្លប់​បាត់ ​នាកម្មវិធី​ប្រដាល់​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ កាល​ពី​ថ្ងៃ​សៅរ៍​ទី២៩​ ខែ​មិថុនា​ ២០១៩​ កន្លង​ទៅ។​

កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ការិយាល័យ​ទី៥​កងទ័ព​ជើង​គោក​ ខាង​លើ​នេះ​ មិន​ទាន់​បាន​បញ្ចេញ​ក្បាច់​អស់​ផង ​ស្រាប់​តែ​ត្រូវ​និង​ស្នៀត​ជង្គង់​របស់​កីឡាករ​ សារឿន​ ទិត្យ​ អ្នក​ប្រដាល់​ក្លឹប​តាព្រហ្មមានជ័យ​ចុក​រហូតអាជ្ញាកណ្ដាល​រាប់​ដល់​១០​ នៅ​តែ​មិន​អាច​បន្ត​ដំណើរ​ទៅ​ទៀត​បាន។​ យ៉ាង​ណា​ក៏​ដោយ​ការ​ប្រកួត​រវាង​ ម៉ន​ កំសត់​ និង​ សារឿន​ ទិត្យ​ នេះ​គឺ​ស្ថិត​នៅ​ក្នុង​គូ​បិទ​គូទ​កម្មវិធី​ប្រកួត​នោះ​ទេ​ ព្រោះ​ជា​អ្នក​ប្រដាល់​ថ្មីៗ​ដូច​គ្នា​ ដើម្បី​សន្សំ​បទ​ពិសោធប៉ុណ្ណោះ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ម៉ន​ កំសត់​ ចាញ់​សន្លប់​ទឹក​ទី១​ ក្រោម​ថ្វី​ជង្គង់​របស់​ សារឿន​ ទិត្យ​ កាល​ពី​ថ្ងៃ​សៅរ៍​ សប្ដាហ៍​មុន​នេះ​នៅ​សង្វៀន​ TV5។​ ពួកគេ​ប្រកួត​នៅ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម៕​