អ្នកប្រដាល់ពីថ្មីថ្មោង ម៉ន កំសត់ ពិតជាកម្សត់ដូចឈ្មោះមែន មិនទាន់ចប់ទឹកទី១ផង ភ្លាត់ស្នៀតត្រូវប៉ុន្មានជង្គង់សន្លប់បាត់ នាកម្មវិធីប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរ៍ទី២៩ ខែមិថុនា ២០១៩ កន្លងទៅ។
កីឡាករមកពីក្លឹបប្រដាល់ការិយាល័យទី៥កងទ័ពជើងគោក ខាងលើនេះ មិនទាន់បានបញ្ចេញក្បាច់អស់ផង ស្រាប់តែត្រូវនិងស្នៀតជង្គង់របស់កីឡាករ សារឿន ទិត្យ អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យចុករហូតអាជ្ញាកណ្ដាលរាប់ដល់១០ នៅតែមិនអាចបន្តដំណើរទៅទៀតបាន។ យ៉ាងណាក៏ដោយការប្រកួតរវាង ម៉ន កំសត់ និង សារឿន ទិត្យ នេះគឺស្ថិតនៅក្នុងគូបិទគូទកម្មវិធីប្រកួតនោះទេ ព្រោះជាអ្នកប្រដាល់ថ្មីៗដូចគ្នា ដើម្បីសន្សំបទពិសោធប៉ុណ្ណោះ។
រំលឹកដែរថា កីឡាករ ម៉ន កំសត់ ចាញ់សន្លប់ទឹកទី១ ក្រោមថ្វីជង្គង់របស់ សារឿន ទិត្យ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននេះនៅសង្វៀន TV5។ ពួកគេប្រកួតនៅប្រភេទទម្ងន់ ៦០គីឡូក្រាម៕