Tanguy Ndombele បានចុះកិច្ចសន្យារយៈពេល៦ឆ្នាំនៅឯក្លិប Tottenham ក្រោយពីបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពរួចរាល់។ ក្លិបនេះ បានបំបែកកំណត់ត្រានៃការទិញចូលកីឡាករថ្មីរបស់ខ្លួន ដើម្បីនាំយកខ្សែបម្រើ Ndombele ពីក្លិប Lyon ក្នុងតម្លៃខ្លួន៦៣២លានអឺរ៉ូ (ស្មើនឹង៧០លានដុល្លារអាមេរិក) ដោយបូកទាំងប្រាក់ឧបត្ថម្ភចំនួន១០លានអឺរ៉ូផ្សេងទៀត។
តម្លៃខ្លួននេះ មានន័យថា វាច្រើនជាងទឹកប្រាក់៤៧លានអឺរ៉ូ ដែលក្លិប Spurs បានចំណាយទៅឲ្យក្លិប Ajax ដើម្បីទិញយកកីឡាករ Davinson Sanchez កាលពីឆ្នាំ២០១៧។ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ គឺជាគោលដៅទី១របស់លោក Mauricio Pochettino ហើយ Spurs ក៏បានបញ្ចប់ការប្រជែងជាពីសំណាក់ក្លិប Manchester United ផងដែរ។
លោក Pochettino ជឿជាក់ថា ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ ដែលនឹងឈាន១ជំហានទៀតក្នុងអាជីពរបស់គេ នឹងក្លាយជាកីឡាករដ៏ស័ក្តិសមបំផុតនៅជាមួយនឹងក្លិប Tottenham ហើយ Ndombele បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងពេលហ្វឹកហាត់។ លោក Jean-Michel Aulas ប្រធានក្លិប Lyon បានបញ្ជាក់ថា Ndombele មានតម្លៃខ្លួន៧៥លានផោន ហើយរូបគេពិតជាស័ក្តិសមក្នុងការទទួលបានតម្លៃខ្លួនបែបនេះ។ កីឡាករមានល្បឿនលឿនរូបនេះ នឹងក្លាយជាខ្សែបម្រើកណ្តាល ដែលត្រូវជំនួសកន្លែងរបស់ Mousa Dembélé ដែលអាចនឹងត្រូវចាកចេញ៕
ប្រភពព័ត៌មាន៖ The Guardian
Ndombele ចុះកុងត្រា៦ឆ្នាំជាមួយ Spurs ដើម្បីបំពេញការផ្ទេរក្នុងតម្លៃខ្លួន៦២លានអឺរ៉ូ
អត្ថបទទាក់ទង