ក្លិបកាំភ្លើងធំ Arsenal បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធប្រេស៊ីលវ័យ១៨ឆ្នាំ Gabriel Martinelli ពីក្លិប Ituano Futebol Clube ក្នុងតម្លៃខ្លួនបិទជិតមួយ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ កាលពីថ្ងៃអង្គារ។
Martinelli បានស៊ុតបាល់បញ្ចូលទី១០គ្រាប់ក្នុងការបង្ហាញខ្លួន៣៤លើកសម្រាប់ក្លិប Ituano ដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo និងត្រូវបានកោះហៅឲ្យចូលរួមក្នុងជំរំហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំរបស់ប្រេស៊ីល នៅមុនពេលយុទ្ធនាការ Copa America។ រូបគេបានប្រាប់គេហទំព័ររបស់ Arsenal ថា៖ «វាជាសុបិនមួយ ចាប់តាំងពីខ្ញុំបានស្ថិតជាក្មេងម្នាក់ ហើយក៏ជាសុបិនរបស់ក្រុមគ្រួសាររបស់ខ្ញុំ ក្នុងការលេងនៅអឺរ៉ុបផងដែរ និងលេងឲ្យក្លិបដ៏ធំមួយដូចជា Arsenal។ ខ្ញុំនឹងឆក់យកឱកាសមួយនេះ»។
Martinelli ក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់ក្រុម Arsenal នៅរដូវក្តៅនេះ ស្របពេលដែលសំណើដេញថ្លៃក្នុងទឹកប្រាក់៤០លានផោន (ស្មើនឹង៥០លានដុល្លារអាមេរិក) ពីក្លិបកាំភ្លើងធំមួយនេះ ដើម្បីទិញខ្សែប្រយុទ្ធ Wilfried Zaha ត្រូវបានច្រានចោលដោយក្លិប Crystal Palace។ ក្លិប Crystal Palace ដែលបានលក់ខ្សែការពារស្លាបស្តាំ Aaron Wan-Bissaka ក្នុងតម្លៃខ្លួនដល់ទៅ៥០លានផោន ទៅឲ្យក្លិប Manchester United កាលពីដើមសប្តាហ៍នេះ ត្រូវបានគេជឿជាក់ថា ដាក់តម្លៃខ្លួនលើ Wilfried Zaha ដល់ទៅ៨០លានផោន៕
ប្រភពព័ត៌មាន៖ Channel News Asia