ក្រុមកាំភ្លើងធំ Arsenal បានដាក់សំណើរដេញថ្លៃជាលើកទី១នៅរង្វង់ទឹកប្រាក់ ៤០លានផោនសម្រាប់ខ្សែប្រយុទ្ធ Crystal Palace កីឡាករ Wilfried Zaha មកកាន់ទឹកដី Emirate Stadium នៅរដូវកាលថ្មីនេះ។
កីឡាករអន្តរជាតិកូឌីវ័របានាបង្ហាញទម្រង់លេងល្អនៅរដូវកាល ២០១៨-២០១៩ ដោយស៊ុតបញ្ចូលទី ១០គ្រាប់និង Assist បាន ១០ដង ក្នុងការបង្ហាញខ្លួនចំនួន ៣៦ប្រកួត។ ទោះបីជាបែបនេះក្តីយោងគេហទំព័រ Sky Sport បានចុះផ្សាយថាថវិកាមានកំនត់សម្រាប់ Arsenal សម្រាប់ការចំណាយទៅលើកីឡាករចំណូលថ្មីនៅរដូវក្តៅនេះ។
មានន័យថាគ្រូបង្វឹកអេស្បាញលោក Unai Emery និងត្រូវរៀបចំធ្វើសំណើរដើម្បីអនុម័ត្រថវិកាបន្ថែមដើម្បីត្រៀមចូលរួមប្រជែងទិផ្សារទិញដូរកីឡាករជាមួយក្លឹប ដែលចង់បាន Zaha ដូចគ្នា។
មួយវិញទៀត ក្លឹបអាចនិងបើកឪកាសអោយអតីតគ្រូបង្វឹក PSG ធ្វើការពិចារណាលក់កីឡាករ សំខាន់២រូបគឺ Mezut Ozil និង Pierre Emerick Aubameyang ដើម្បីប្រមូលថវិកាបន្ថែមទៀតដើម្បីដាក់ដេញថ្លៃ Zaha ជាថ្មី ប្រសិនក្រុម Crystal Palace បដិសេធសំណើរលើកទី១នេះ។
Arsenal ដាក់លុយ ៤០លានផោនដេញថ្លៃយក Wilfried Zaha ពីក្លឹប Crystal Palace
អត្ថបទទាក់ទង