កីឡាករខ្សែបម្រើប្រយុទ្ធ Adrien Rabiot បានសម្រេចទៅលេងឲ្យយក្សអ៊ីតាលី Juventus ជាផ្លូវការហើយ ក្រោយពីក្លឹបបារាំង Paris Saint Germain មិនបន្តកិច្ចសន្យាថ្មី បន្ថែមលើកិច្ចសន្យាចាស់ដែលបានផុតកំណត់ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា លោក Thoms Tuchel អ្នកចាត់ការទូទៅ PSG បានបដិសេធចំពោះ កិច្ចសន្យាថ្មីជាមួយកីឡាករវ័យ ២៤ឆ្នាំ Rabiot កាលខែធ្នូ ឆ្នាំ២០១៨ ក្រោយធ្លាយដំណឹងថា កីឡាករសញ្ជាតិបារាំងរូបនេះមានបំណងចាកចេញពីទឹកដី Parc des Princes ផងនោះ។
កាលឆ្នាំ២០១៨ កន្លងទៅ Adrien Rabiot ក៏ធ្លាប់បានបដិសេធក្នុងនាមជាកីឡាករបម្រុងក្នុងក្រុមជម្រើសជាតិ បារាំង ផងដែរកាលពី World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ បន្ទាប់ពីមិនជាប់ក្នុងជម្រើស ១១នាក់ទេនោះ។
Andien Rabiot បានក្លាយជាកីឡាករទី២ ដែល Juventus ទទួលបានដោយគ្មានតម្លៃខ្លួន បន្ទាប់ពីការមកដល់ របស់កីឡាករខ្សែបម្រើដូចគ្នា Aaron Ramsey ក្រោយបញ្ចប់រយៈពេល ១១ឆ្នាំជាមួយកាំភ្លើងធំ Arsenal៕
ខ្សែបម្រើប្រយុទ្ធ Adrien Rabiot បានសម្រេចទៅលេងឲ្យយក្សអ៊ីតាលី Juventus ជាផ្លូវការ
អត្ថបទទាក់ទង