យោងគេហទំព័រ La Gazzetta dello Sport បានអះអាងថា Napoli នឹងធ្វើការដេញថ្លៃដ៏ធំមហិមាមួយលើខ្សែប្រយុទ្ធ Lukaku ដើម្បីនាំមុខគូប្រជែងក្របខណ្ឌ Serie A គឺ Inter Milan ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Manchester United នៅរដូវក្តៅនេះ។ យោងគេហទំព័រ Sportmail បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថាក្រុម បិសាចក្រហមមានបំណងលក់ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្ស៊ិករូបនេះក្នុងតម្លៃខ្លួន ៨០លានផោន។
កាសែតអ៊ីតាលីបាននិយាយថាគ្រូបង្វឹករបស់ក្លិប Napoli លោក Carlo Ancelotti ចង់ចំណាយប្រាក់ប្រមាណ ៦២លានផោនសម្រាប់អតីតកីឡាករក្រុម Everton ព្រោះ Lukaku ក៏បង្ហាញពីការចង់ផ្លាស់ទៅលេងនៅក្របខណ្ឌ SerieA ជាមួយ Inter Milan រឺ Napoli ដោយក្រុមទាំងពីរអាចផ្តល់ឱ្យគាត់មានវត្តមាននៅក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ។ អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះចង់ផ្លាស់ទៅរួមក្រុមជាមួយនឹងគ្រូបង្វឹកថ្មីលោក Antonio Conte នៅទឹកដី San Siro ខណៈលោកគ្រោងនឹងធ្វើការជួសជុលដ៏ធំមួយនៅរដូវក្តៅនេះ។
La Gazzetta dello Sport ក៏បានចុះផ្សាយបន្តថាគ្រូបង្វឹកInter Milan លោក Conte អាចនិងផ្លាស់ប្តូរជម្រើសនាំយក Edin Dzeko និងខ្សែប្រយុទ្ធ Nicolas Barrera របស់ក្លឹប Cagliari មករួមក្រុមវិញបើសិនជាមិនអាចនាំយក Lukaku មករួមក្រុមបានខណៈ Man.United និងត្រៀមចរចារនាំយក Sebastien Haller ពីក្រុម Frankfurt មកវិញផងដែរប្រសិន Lukaku ចាកចេញ។
កាសែត dello Sport ចេញផ្សាយថា: Napoli ប្រជែងជាមួយ Inter Milan ដើម្បីនាំយក Lukaku
អត្ថបទទាក់ទង