ក្រុមអធិរាជស Real Madrid អាចនិងបណ្តោយអោយខ្សែការពារឆ្វេង Marcelo ចាកចេញពីក្រុម Real Madrid ប្រសិនបើពួកគេអាចទទួលបានជោគជ័យក្នុងការនាំយក Andy Robertson របស់ក្រុម Liverpool។ យោងគេហទំព័រ Don Balon បានចុះផ្សាយថាប្រធានក្លឹបអធិរាជសលោក Florentino Perez មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះខ្សែការពារ Andy Robertson របស់ Liverpool និងចាត់ទុកគាត់ថាជាកីឡាករដ៏មានសក្តានុពលជំនួសកីឡាករ Marcelo ដែលនិងអាចចាកចេញពីក្លឹប។

Marcelo កីឡាករអន្តរជាតិប្រេស៊ីលរូបនេះធ្លាក់ទម្រង់លេងនិងមិនស្ថិតនៅក្នុងជម្រើសប្រើប្រាស់របស់គ្រូបង្វឹកលោក Zinedine Zidane បន្ទាប់ពីរដូវកាលមុនហើយដែលជារឿយៗ កីឡាករវ័យក្មេង Sergio Reguilón បានចូលមកជំនួសតំណែងរូបគេ។

ក្រុម Real Madrid បានត្រៀមខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរកីឡាករប្រេស៊ីល Marcelo ក្នុងពេលឆាប់ៗនេះប្រសិនមធ្យោបាយបញ្ចុះបញ្ចូល ខ្សែការពារហង្សក្រហម Robertson រូបនេះទទួលបានជោគជ័យ និងរំពឹងថាក្រុមត្រូវចំណាយអស់ទឹកប្រាក់ ៥០លានអឺរ៉ូដើម្បីនាំយកសមាជិកឈ្នះពានរង្វាន់ Champions League វ័យ ២៥ឆ្នាំសញ្ជាតិស្កុតឡេនដ៏ដែលធ្វើបាន Assist ១៣គ្រាប់ក្នុង ៤៨ប្រកួត ប្រកួតមកកាន់ទឹកដី Santiago Bernabeu នាពេលឆាប់ៗនេះ។