ក្លឹប Real Madrid បានបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការនាំយកខ្សែបម្រើ Paul Pogba ជាថ្នូរក្នុងការផ្តល់ឱ្យក្រុម Man.United នៅកីឡាកររបស់គេចំនួនបីនាក់ត្រលប់ទៅវិញ។បន្ទាប់ពីទទួលបានការតែងតាំងលោក Zinedine Zidane កាលពីខែមីនា ។

អ្នកចាត់ការទូទៅអន្តរជាតិបារាំងរូបនេះ​ បានកំនត់គោលដៅសំខាន់មួយសម្រាប់ពង្រឹងតំបន់បម្រើកណ្តាលគឺ Pogba ដែលធ្លាប់ទទួលបានការកោតសរសើរពីសំណាក់គ្រូបង្វឹក Zinidine Zidane និងក្រុម Real Madrid និងមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ទាក់ទងនឹងការផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញផងដែរ។

ខ្សែបម្រើកណ្តាលរូបនេះបានពើបប្រទះបញ្ហាមួយចំនួននៅឯទឹកដី Old Trafford ទោះបីជាលេងបានយ៉ាងល្អ ក្នុងរយៈពេលដ៏ខ្លីនៅពេលលោក Ole Gunnar Solskjaer បានចូលមកដឹកនាំក្រុមបណ្តោះអាសន្នមុនពេលទទួលបានការតែងតាំងជាគ្រូបង្វឹកអចិន្រ្តៃយ៏ក្តី។

ម្ចាស់ជ័យលាភី World Cup បានប៉ះទង្គិចជាមួយអ្នកគាំទ្រនៅថ្ងៃចុងក្រោយនៃរដូវកាលនេះហើយបើយោងតាមកាសែត Sunday Times ប្រធានក្លឹប Real Madrid លោក Florentino Perez ជឿថាកិច្ចព្រមព្រៀងមួយគឺពិតជាអាចទៅរួច និងបាននិយាយថាគាត់ចង់ជៀសវាងការទូទាត់សាច់ប្រាក់សម្រាប់ខ្សែបម្រើទាំងដុលសម្រាប់ខ្សែបម្រើរូបនេះ និងចង់ធ្វើការដោះដូរកីឡាករ ៣នាក់របស់គាត់ក្នុងការដេញថ្លៃយក Pogba ពីទឹកដី Old Trafford។

កីឡាកទាំង៣រូបមាន ១.ខ្សែបម្រើ Gareth Bale ដែលបានធ្លាក់ចេញពីការពេញចិត្តរបស់ Zidane និង ២. James Rodriguez ដែលវិលត្រលប់ពីការខ្ចីជើងរបស់ Bayern និងចុងក្រោយអ្នកចាំទី ៣.Keilor Navas។​ ប្រសិន Pogba សម្រេចកិច្ចព្រមព្រៀងផ្លាស់មកក្របខ័ណ្ឌ La Liga នោះគាត់នឹងចូលរួមជាមួយ Hazard ដែលស្ថិតយ៉ាងប្រកៀកក្នុងការផ្លាស់មកកីឡាដ្ឋាន Estadio Santiago Bernebeu បន្ទាប់ពីរូបគេបានបញ្ជាក់ពីការចាកចេញក្រោយពីជួយ Chelsea ឈ្នះ Europa League រដូវកាល ២០១៨-២០១៩ នេះ។