បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាចេញបញ្ជីឈ្មោះជាផ្លូវការកាលពីល្ងាចមិញ លោក Keisuke Honda អ្នកចាត់ការទូទៅបានចាប់ផ្តើមដឹកនាំហ្វឹកហាត់តែម្តងនាព្រឹកថ្ងៃទី៣ ខែមិថុនានេះដើម្បីទទួលក្រុមប៉ាគីស្ថាន ជើងទី១ ថ្ងៃទី៦ខាងមុខនេះយុទ្ធនាការណ៍ជម្រុះ FIFA World Cup Qatar 2022 និង Asian Cup 2023 ជុំដំបូងប្រចាំតំបន់អាស៊ី។
ការចាប់ផ្តើមហ្វឹកហាត់ពីថ្ងៃចន្ទ ទី៣ ខែមិថុនានេះគឺអ្នកចាត់ការជប៉ុន Honday មានពេលតែ៣ថ្ងៃប៉ុណ្ណោះក្នុងការត្រៀមខ្លួន ដូច្នេះមានរយៈពេលខ្លីបំផុត ហើយនៅថ្ងៃទី៦ដែលជាថ្ងៃប្រកួតកីឡាករត្រូវការសម្រាកប្រមូលអារម្មណ៍ខ្លះ។
ជាងនេះទៀតនោះ កីឡាករក៏មិនបានសម្រាកសោះឡើយមុនពេលចូលហ្វឹកហាត់ជាមួយជម្រើសជាតិ ដោយសារការប្រកួតលីគសប្តាហ៍ទី១០ទើបចប់កាលពីថ្ងៃអាទិត្យ ម្សិលមិញហើយព្រឹកថ្ងៃចន្ទនេះចូលរួមជាមួយជម្រើសជាតិតែម្តង៕
Credit: Sabay
ថ្ងៃនេះ Honda ចាប់ផ្តើមដឹកនាំហ្វឹកហាត់សល់តែ៣ថ្ងៃប៉ះប៉ាគីស្ថាន
អត្ថបទទាក់ទង