Virgil van Dijk បាននិយាយយ៉ាងទទូចថាខ្សែប្រយុទ្ធ Lionel Messi គួរតែឈ្នះពានរង្វាន់ Ballon d’Or បើទោះបីជារដូវកាលនេះក្លឹបរបស់គាត់មិនបានឈ្នះពានរង្វាន់ UEFA Champions League ក៏ដោយ។ ខ្សែការពារកណ្តាល Van Dijk ត្រូវបានចាត់ទុកជាកីឡាករសំខាន់បំផុត សម្រាប់ក្រុមលោក Jurgen Klopp ក្រោយជួយ Liverpool ឈ្នះពានកំពូលទ្វីបអឺរ៉ុបជាមួយនឹងជ័យជម្នះ ២-0 លើក្រុម Tottenham នាកីឡាដ្ឋាន Wanda Metropolitano។
Van Dijk កីឡាករអន្តរជាតិហូឡង់រូបនេះក៏បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA សម្រាប់ទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ Premier League រដូវកាល ២០១៨-២០១៩ និងជាបេក្ខភាពស្ថិតក្នុងចំណោមកីឡាករប្រជែងពានបាល់មាស Ballon d’Or ផងដែរ។ អតីតកីឡាករក្រុម Southampton បានប្រាប់អោយដឹងថា: ខ្ញុំគិតថា Messi ជាកីឡាករល្អបំផុតក្នុងពិភពលោក។
គាត់សមនឹងទទួលបានវាដរាបណាគាត់លេងដូច្នេះ Ballon d’Or មិនមែនជាអ្វីដែលខ្ញុំកំពុងគិតនោះទេ។ ប្រសិនបើវាកើតឡើងជាក់ស្តែងខ្ញុំនឹងទទួលយក ប៉ុន្តែខ្ញុំមិនគិតថាមានឱកាសទេ។ Messi នៅតែជាកីឡាករល្អបំផុតនៅលើពិភពលោក បើទោះបីគាត់មិនមានវត្តមាននៅ ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ។
សម្រាប់មិត្តរួមក្រុម Alisson បានបង្ហាញទម្រង់លេងល្អបំផុត ជួយឱ្យក្រុម Liverpool ស្តារមុខមាត់បានឡើងវិញមួយឆ្នាំបន្ទាប់ពីពួកគេត្រូវបាន Real Madrid ធ្វើអោយខកចិត្តក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រក្រោយពី Loris Karius បានសាងកំហុស ប៉ុន្តែ Van Dijk មិនគិតថាការផ្លាស់ប្តូរអ្នកចាំទីគឺជាគន្លឹះនៃភាពជោគជ័យរបស់ពួកគេនៅពេលនេះទេ។
Van Dijk បន្តថាៈ កីឡាបាល់ទាត់មិនមែននិយាយអំពីអ្នកលេងម្នាក់ទេយើងឈ្នះជាមួយគ្នាយើងបាត់បង់ជាមួយគ្នា ហើយគ្រប់ៗគ្នាបានព្យាយាមធ្វើឱ្យក្រុមរបស់គេខកចិត្តដើម្បីទទួលបានជ័យជំនះជូនក្លឹបនិង អ្នកគាំទ្រ។
ប្រភព៖ beIN SPORTS