លោក Jurgen Klopp បានបង្ហើបឱ្យដឹងថាលោកបាននិយាយតេលេហ្វូនទៅកាន់គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola មិនយូរប៉ុន្មាន បន្ទាប់ពីជ័យជម្នះរបស់ Liverpool ក្នុងក្របខ័ណ្ឌ Champions League ជាមួយ Tottenham។

ក្រុមហង្សក្រហមបានផ្តួលគូប្រជែងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ២-0 នៅក្នុងទីក្រុងម៉ាឌ្រីតកាលពីថ្ងៃសៅរ៍រកបានដោយ កីឡាករ Mohamed Salah និងការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Divino Origi ដើម្បីលើកពាននេះជាលើកទី៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

Champion League វាក៏ជាពានរង្វាន់លើកទីមួយរបស់លោក Klopp ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបហង្សក្រហមក្រោយពីបានដឹកនាំ ៤ឆ្នាំនៅទឹកដី Anfield ហើយជារឿងល្អបំផុតដើម្បី ដើម្បីលុបបំបាត់នូវរឿងរ៉ាវដ៏ឈឺចាប់នៃការបរាជ័យ ៣-១ របស់ក្រុម Liverpool ជាមួយ Real Madrid នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុននៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ រដូវកាល ២០១៨-២០១៩ នេះក្រុមក៏ជួបរឿងខកចិត្តក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌ Premier League បើទោះបីជាទទួលបានពិន្ទុខ្ពស់រហូតដល់ទៅ ៩៧ពិន្ទុ និងចាញ់គូប្រជែង Man.City តែមួយពិន្ទុក៏ដោយ។

ថ្លែងប្រាប់បណ្តាញសារពត៌មានក្រោយបញ្ចប់ការប្រកួតនៅ Wanda Metropolitano លោក Klopp បានបង្ហាញប្រាប់អោយដឹងថាគូប្រជែង លោក Guardiola ដែលបានដឹកនាំ Man.City ចាញ់ Spur នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ បានទូរស័ព្ទទៅអបអរសាទររូបគាត់បន្ទាប់ពីជ័យជំនះនេះ។ ប៉ុន្តែមិនបំភ្លេចថារដូវកាលថ្មីនេះយើងនិងត្រៀមខ្លួនប្រឈមដើម្បីប្រជែងពានលីកកំពូល និងពានក្នុងស្រុកជាមួយគ្នាបន្តទៀត ហើយខ្ញុំសប្បាយចិត្តដែលបានជួយក្លឹបលើកពាន។

ប្រភព៖ goal